តាកែវៈ ក្មេងប្រុស២នាក់ បានលង់ទឹកស្លាប់ គួរឲ្យសង្វេគ ខណៈដែលពួកគេដើរតាមម្តាយទៅបេះព្រលឹត នៅបឹងក្បែរផ្ទះ ហើយចុះលេងទឹក កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ។
ក្មេងរងគ្រោះទាំង២នាក់ ១ ឈ្មោះ ភាន់ វិសាល អាយុ៨ឆ្នាំ មានឪពុកឈ្មោះ អុល ភាន់ អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ ចាន់ នី អាយុ៣៥ឆ្នាំ ។ ចំណែកក្មេងប្រុសទី២ ឈ្មោះ ចិន ស៊ិញ អាយុ១២ឆ្នាំ មានឪពុក ឈ្មោះជ័យ ធឿន អាយុ៣៣ និងម្តាយឈ្មោះ ញៀន ភាព អាយុ៣២ឆ្នាំ ។
សមត្ថកិច្ចស្រុកសំរោង បានឲ្យដឹងថា ពិតជាមានករណីក្មេងប្រុស២នាក់ លង់ទឹកស្លាប់ពិតមែន ដែលក្មេងរងគ្រោះទាំងនោះ មានទីលំនៅ ភូមិដកពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយមូលហេតុ ចុះលេងទឹកក្បែរម្តាយបេះព្រលឹត ហើយមិនប្រយ័ត្ន ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តងទៅ។
បច្ចុប្បន្នក្មេងរងគ្រោះទាំង២នាក់ ក្រោយសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួច មកបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់