មកដល់ចំណុចផ្លូវបំបែកនេះ គេហទំព័រ ដំណឹង ជាទីមេត្រី ខ្ញុំពិតជា ឈឺអួលណែន ណាស់ក្នុងថ្លើម ប្រម៉ាត់របស់ខ្ញុំព្រោះតែបុរសដែលនៅក្បែរខ្លួនខ្ញុំ បំពានចិត្តអៀនខ្មាស់ ដោយយកបណ្តើរនារីផ្សេងម្នាក់ទៀតនៅមុខខ្ញុំ ។ ថ្ងៃមួយខ្ញុំឃើញគេ បណ្តើរគ្នា ល្អូនល្អើននឹងគ្នា តែខ្ញុំមិនបានចាប់ថ្នាក់គេនោះទេ ត្រឹមតែធ្វើមិនដឹង នៅក្បែរគ្នាធម្មតា ដោយគិតថាប្រហែលជាមិត្តភក្តិគេហើយមើលទៅ ។
និយាយដូចជាយូរហើយ មិនទាន់បានប្រាប់ឈ្មោះជូន ប្រិយមិត្តឲ្យដឹង នាងខ្ញុំឈ្មោះ ដាលីន ជាបុគ្គលិកម្នាក់ក្នុងហាងសម្លៀកបំពាក់មួយក្នុងទីក្រុង ភ្នំពេញ ។ នៅថ្ងៃ នេះដែរ ដោយខ្ញុំបានប្រើប្រាស់នូវអ៊ីនធឺណេត ក៏ឃើញនូវគេហទំព័រមួយនេះ ដែលមានឈ្មោះថាដំណឹង ហើយក៏ឃើញនូវ មាតិការផ្សាយរបស់គេ ដោយដាក់ចំណងជើងថា ដំណឹងស្នេហា នាងខ្ញុំក៏ចាប់អារម្មណ៍ យ៉ាងខ្លាំងហើយក៏ចាប់ផ្តើមបញ្ចេញនូវ ស្នាមកង្វក់ពីបេះដូងព្រោះតែបុរសម្នាក់នោះ ។និយាយតពីចំណុចខាងលើ មួយថ្ងៃ ខ្ញុំមិនចាប់អារម្មណ៍នោះទេ តែដល់ថ្ងៃទី ២ ទី ៣ ក៏ឃើញគេបណ្តើរគ្នាដដែល ខ្ញុំក៏ចាប់ថ្នាក់បាន ដោយខលទៅគេសួរថា គេនៅទីណា? គេឆ្លើយថានៅផ្ទះធ្វើឲ្យខ្ញុំបាក់ទឹកចិត្តស្រុតហាក់បីដូចជា ថ្មភ្នំរាប់ម៉ឺនគីឡូ មកស្រុតលើដើមទ្រូងខ្ញុំអីចឹង ។ខណះនោះដែរ ខ្ញុំក៏ចូលទៅសួរគេតែម្តង ដោយនិយាយ ថា”ហេតុអ្វី បងកុហកអូន? គេអោនមុខចុះ អីចឹង រវាងខ្ញុំ និង គេម្នាក់នេះ បងរើសយកមួយណា ក៏ គេ មិនស្តី បានត្រឹមតែអោនមុខចុះ” ។ណ្ហើយ! អូនដឹងថា យើងដល់ផ្លូវបំបែកហើយ មិនមែនលើកទី ១ គឺវាច្រើនលើកហើយ ដែលបងកុហកអូន អីចឹង ផ្លូវដែលល្អសម្រាប់យើងទាំងពីរ មានតែបែកទៅ អូនសុខចិត្តឈឺថ្ងៃនេះ តែ មិនឲ្យឈឺនៅថ្ងៃស្អែកទេ ព្រោះថ្ងៃស្អែកជាថ្ងៃដែលអូនធ្វើការ បានហើយ យើងបែកផ្លូវគ្នាត្រឹមនេះចុះ ៕
វេលាម៉ោង ១២ យប់ សម្លេងទូរសព្ទ បានរោទិ៍ឡើង ធ្វើឲ្យខ្ញុំភ្ងាក់ខ្លួនព្រឺត លើកទូរសព្ទឡើង ស្រាប់តែឭពាក្យថា ឲ្យបងសូមទោស បងក៏ឈឺចាប់ណាស់ដែរ តែអ្វីដែលបងចោលអូន ព្រោះ ម្នាក់អូនបានឃើញនោះ គេជា មនុស្សដែលបងស្គាល់មុនអូន ហើយម្យ៉ាងវិញទៀត បងធ្លាប់សន្យានឹងគេ ចំណែកអូនបងមានតែទំហំចិត្តស្រលាញ់តែប៉ុណ្ណោះ បងមិនអាចក្បត់សន្យាខ្លួនបានទេ ឲ្យបងសូមទោសផង លីន! ។
តើមនុស្សស្រី ដូចខ្ញុំគួរតែទទួលពាក្យនេះ ឬ? ខ្ញុំមិនអាចទទួលបានទេ !!!!

មតិយោបល់