ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្លាំងអាវុធហត្ថចាប់ខ្លួនអតីតមន្រ្តីPMផ្ទៃប្រទេស និងជាមេឈ្មួញឈើដែលល្បីឈ្មោះ នៅស្រុកកែវសីមា

មណ្ឌលគិរី: មេឈ្មួញឈើដុះស្លែល្បីឈ្មោះដែលជាអតីតមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងកំពុងស្ថិតក្រោមដីកាតាមចាប់ ខ្លួនឈ្មោះ ស៊ូ ម៉ារិទ្ធ ត្រូវបានមន្ត្រីអាវុធហត្ថឃាត់ខ្លួនបានហើយ គ្រាដែលជនសង្ស័យរូបនេះរួមនឹងបក្សពួកបានធ្វើសកម្ម ភាពដឹកជញ្ជូនឈើតាមរថយន្តម៉ាកឡិចស៊ីស៤៧០របស់ខ្លួន ។ ការចាប់ជនសង្ស័យដ៏ល្បីឈ្មោះរូបនេះ បានធ្វើឡើងកាល ពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ មេសា ២០១៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែ ខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយជនសង្ស័យរូបនេះរួមទាំងបក្សពួកត្រូវបានបញ្ជូនមកបេញ្ជាការដ្ឋានអាវុធហត្ថ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃដដែលនេះ ។
 លោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យដែលជាអតីត មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសឈ្មោះ ស៊ូ ម៉ារិទ្ធ នេះគឺធ្វើឡើងបន្ទាប់ពីជននេះបានប្រព្រឹត្តបទល្មើសព្រៃឈើជាក់ស្ដែង និង ធ្វើតាមដីកាចាប់ខ្លួនរបស់តុលាការ ។ លោកបន្តថា ជនសង្ស័យទាំង០៤នាក់ដែលត្រូវឃាត់ខ្លួននេះ ទី០១ឈ្មោះ ស៊ូ ម៉ារិទ្ធ អាយុ៤៥ឆ្នាំ ទី០២ឈ្មោះ សេង ពុទ្ធត្រា អាយុ២៩ឆ្នាំ ទី០៣ឈ្មោះ ព្រាង ម៉ាណេត អាយុ៣៤ និងទី០៤ឈ្មោះ ស្រុំ ម៉ានី អាយុ១៧ឆ្នាំ ហើយបច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ 
 សូមរលឹកថា ជនសង្ស័យឈ្មោះ ស៊ូ ម៉ារិទ្ធ ដែលជាអតីតមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសនេះ ត្រូវបានស្ថាប័នតុលាការ ចេញដីកាតាមចាប់ច្រើនលើកមកហើយ ដោយកាលពីថ្ងៃទី១៥ ឧសភា ២០១៤ ជនសង្ស័យខាងលើនេះបានដកកាំភ្លើង ភ្ជុងអភិបាលស្រុកកែវសីមា គ្រាដែលលោកអភិបាលស្រុកបានព្យាយាមចាប់រថយន្តដឹកឈើរបស់គេ ហើយក្រោយមក ឈ្មោះ ស៊ូ ម៉ារិទ្ធ នេះបានរត់គេចខ្លួនបន្សល់ទុកឈើប្រណិតរាប់រយកំណាត់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនក្នុងផ្ទះដែលស្ថិត ក្នុងស្រុកកែវសីមា ត្រូវបានសមត្ថកិច្ចចុះឆែកឆេរនិងបង្ក្រាបម្ដងរួចមកហើយ ។   
ហើយកាលពីពេលថ្មីនេះនៅរសៀលថ្ងៃទី ០៣ កុម្ភ: ២០១៦ សមត្ថកិច្ចបានឡោមព័ន្ធឈានដល់ការចូលឆែកឆែរ ផ្ទះជនសង្ស័យឈ្មោះ ស៊ូ ម៉ារិទ្ធ នៅឯស្រុកកែវសីមាដដែលម្ដងទៀត រកឃើញឈើប្រណិតរាប់រយកំណាត់ដូចគ្នា រួមនឹង វត្ថុតាងល្មើសជាច្រើនទៀត តែចាប់ខ្លួនជននេះមិនបានឡើយ ហើយការចូលឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ស៊ូ ម៉ារិទ្ធ លើក ទី០២នេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងអាវុធប្រម៉ាញ់ដេញចាប់រថយន្តដឹកឈើ១គ្រឿង ដោយរថយន្តនោះបានបត់ចូលផ្ទះ វីឡារបស់ឈ្មោះ ស៊ូ ម៉ារិទ្ធ និងមានស្នូរកាំភ្លើងបាញ់ចេញមក១គ្រាប់ទៀតផង ៕កម្លាំងអាវុធហត្ថបានចាប់ខ្លួនអតីតPMផ្ទៃប្រទេសនិងជាមេឈ្មួញឈើដៃដល់ល្បីឈ្មោះនៅស្រុកកែវសីមាបានហើយ
មណ្ឌលគិរី៖ មេឈ្មួញឈើដុះស្លែល្បីឈ្មោះដែលជាអតីតមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងកំពុងស្ថិតក្រោមដីកាតាមចាប់ ខ្លួនឈ្មោះ ស៊ូ ម៉ារិទ្ធ ត្រូវបានមន្ត្រីអាវុធហត្ថឃាត់ខ្លួនបានហើយ គ្រាដែលជនសង្ស័យរូបនេះរួមនឹងបក្សពួកបានធ្វើសកម្ម ភាពដឹកជញ្ជូនឈើតាមរថយន្តម៉ាកឡិចស៊ីស៤៧០របស់ខ្លួន ។ ការចាប់ជនសង្ស័យដ៏ល្បីឈ្មោះរូបនេះ បានធ្វើឡើងកាល ពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ មេសា ២០១៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែ ខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយជនសង្ស័យរូបនេះរួមទាំងបក្សពួកត្រូវបានបញ្ជូនមកបេញ្ជាការដ្ឋានអាវុធហត្ថ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃដដែលនេះ ។
 លោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យដែលជាអតីត មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសឈ្មោះ ស៊ូ ម៉ារិទ្ធ នេះគឺធ្វើឡើងបន្ទាប់ពីជននេះបានប្រព្រឹត្តបទល្មើសព្រៃឈើជាក់ស្ដែង និង ធ្វើតាមដីកាចាប់ខ្លួនរបស់តុលាការ ។ លោកបន្តថា ជនសង្ស័យទាំង០៤នាក់ដែលត្រូវឃាត់ខ្លួននេះ ទី០១ឈ្មោះ ស៊ូ ម៉ារិទ្ធ អាយុ៤៥ឆ្នាំ ទី០២ឈ្មោះ សេង ពុទ្ធត្រា អាយុ២៩ឆ្នាំ ទី០៣ឈ្មោះ ព្រាង ម៉ាណេត អាយុ៣៤ និងទី០៤ឈ្មោះ ស្រុំ ម៉ានី អាយុ១៧ឆ្នាំ ហើយបច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ 
 សូមរលឹកថា ជនសង្ស័យឈ្មោះ ស៊ូ ម៉ារិទ្ធ ដែលជាអតីតមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសនេះ ត្រូវបានស្ថាប័នតុលាការ ចេញដីកាតាមចាប់ច្រើនលើកមកហើយ ដោយកាលពីថ្ងៃទី១៥ ឧសភា ២០១៤ ជនសង្ស័យខាងលើនេះបានដកកាំភ្លើង ភ្ជុងអភិបាលស្រុកកែវសីមា គ្រាដែលលោកអភិបាលស្រុកបានព្យាយាមចាប់រថយន្តដឹកឈើរបស់គេ ហើយក្រោយមក ឈ្មោះ ស៊ូ ម៉ារិទ្ធ នេះបានរត់គេចខ្លួនបន្សល់ទុកឈើប្រណិតរាប់រយកំណាត់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនក្នុងផ្ទះដែលស្ថិត ក្នុងស្រុកកែវសីមា ត្រូវបានសមត្ថកិច្ចចុះឆែកឆេរនិងបង្ក្រាបម្ដងរួចមកហើយ ។   
ហើយកាលពីពេលថ្មីនេះនៅរសៀលថ្ងៃទី ០៣ កុម្ភ: ២០១៦ សមត្ថកិច្ចបានឡោមព័ន្ធឈានដល់ការចូលឆែកឆែរ ផ្ទះជនសង្ស័យឈ្មោះ ស៊ូ ម៉ារិទ្ធ នៅឯស្រុកកែវសីមាដដែលម្ដងទៀត រកឃើញឈើប្រណិតរាប់រយកំណាត់ដូចគ្នា រួមនឹង វត្ថុតាងល្មើសជាច្រើនទៀត តែចាប់ខ្លួនជននេះមិនបានឡើយ ហើយការចូលឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ស៊ូ ម៉ារិទ្ធ លើក ទី០២នេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងអាវុធប្រម៉ាញ់ដេញចាប់រថយន្តដឹកឈើ១គ្រឿង ដោយរថយន្តនោះបានបត់ចូលផ្ទះ វីឡារបស់ឈ្មោះ ស៊ូ ម៉ារិទ្ធ និងមានស្នូរកាំភ្លើងបាញ់ចេញមក១គ្រាប់ទៀតផង ៕

  
  

មតិយោបល់