នាយក CDC ចិន បាន​ច្រានចោល​ការផ្សាយ​ ​ថាវ៉ាក់សាំងចិន មានអត្រាការពារទាប

ក្នុងកិច្ចសម្ភាសន៍ជាមួយ Global Times កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២១ លោក Gao Fu នាយក​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺឆ្លងនៃប្រទេសចិន បាន​ច្រានចោល​ការផ្សាយ​របស់​សារព័ត៌មានបរទេស​ដែលសរសេរ​ថា «លោកសារភាព​ថា វ៉ាក់សាំងចិន មានអត្រាការពារទាប»។ លោក​ថា​ ការផ្សាយនេះ គឺជាការយល់ច្រលំទាំងស្រុង។

លោក Gao Fu បាន​បញ្ជាក់​ថា ខណៈ​ដែល​អ្នកវិទ្យាសាស្រ្ត​នៅ​ជុំវិញ​ពិភពលោក កំពុងពិភាក្សា​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង គឺលោក​បាន​ផ្តល់នូវទស្សនវិស័យ​ថា ដើម្បី​ជំរុញ​ប្រសិទ្ធភាពវ៉ាក់សាំងឱោ្យកាន់តែខ្ពស់ គឺត្រូវមាន​ការកែសម្រួល​នីតិ​វិធីចាក់វ៉ាក់សាំង និង​ការ​ចាក់​ជាបន្តបន្ទាប់​នៃ​ប្រភេទ​វ៉ាក់សាំង​ផ្សេងៗគ្នា ដែល​អាចគួរតែជា​ជម្រើស។

លោក​លើកឡើងថា៖ «អត្រា​ការពារ​នៃ​វ៉ាក់សាំង​ទាំងអស់​ក្នុងពិភពលោក គឺមានខ្លះខ្ពស់ និងខ្លះទាប។ របៀបដែលបង្កើនប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ពួកគេ គឺ​ជាសំណួរមួយ​ដែលចាំបាច់​ត្រូវពិចារណា ដោយអ្នកវិទ្យាសាស្រ្ត​នៅជុំវិញពិភពលោក។ យើង​គួរតែពិចារណា​កែសម្រួល​ដំណើរការចាក់វ៉ាក់សាំង ដូចជាចំនួនដូស និងគម្លាតរយៈពេល​នៃការចាក់ដូសទីមួយ និងដូសទីពីរ និង​ការប្រើវ៉ាក់សាំង​ប្រភេទផ្សេងៗ»។

នាយកCDC ចិនរូបនេះ បន្តថា នេះ​ជាលើកដំបូងហើយ​ដែលមនុស្ស​បាន​ចាក់វ៉ាក់សាំង​ការពារវីរុសកូរ៉ូណា។ នៅពេលខាងមុខ គេ​ត្រូវការ​បង្កើន​ប្រសិទ្ធភាព​បន្ថែមទៀត ដោយផ្អែកទៅលើ​អត្តចរឹក​របស់​វីរុស និង​ស្ថានភាព​នៃការចាក់វ៉ាក់សាំង៕

ប្រភព៖Global Times

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *