ប្រភពព័ត៌ាមានរបស់បរទេសបានឲ្យដឹងថា ការវាយប្រហារបាញ់ផ្លោងនៅតែបន្តកើតមានយ៉ាងខ្លាំងនៅតាមតំបន់ មួយចំនួនក្បែរទីក្រុងហូម កាលពីថ្ងៃពុធម្សិលម៉ិញក្នុងប្រទេសស៊ីរី។
ស្របពេលជាមួយគ្នានេះដែរ នៅទីក្រុងជួរ៉ាត់ និងទីក្រុងសាយ៉ាសក៏ទទួលរងពីការវាយប្រហារបាញ់ផ្លោងនេះផងដែរ រវាងពួកប៉ះបោរប្រដាប់អាវុធ ជាមួយកងកម្លាំងរដ្ឋាភិបាល។ ហើយការវាយប្រហារនេះបានបំផ្លា្អគារ និងហេត្ថារចនាសម្ព័ន្ធសាធារណៈយ៉ាងធ្ងន់ធ្ងរគ្រប់ទីកន្លែង។
រីឯនៅទីក្រុងដេរ៉ា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដង្ហែរសាកសពបុរសម្នាក់ជាអ្នកប៉ះបោរប្រដាប់អាវុធ បានបាត់បង់ជីវិតក្នុងពេលវាយប្រហារតទល់ជាមួយរដ្ឋាភិបាល ស្របពេលជាមួយគ្នានោះ ពួកគេក៏ឆ្លៀតឱកាសធ្វើបាតុកម្មតវ៉ាប្រឆាំងលោកប្រធានាធិបតីផង ដែរ។
ក្រុមបច្ចឹមប្រទេសបានឲ្យដឹងថា មនុស្សចំនួនជាង ១ ម៉ឺន ៥ ពាន់នាក់ហើយ បានបាត់បង់ជីវិតក្នុងរយៈពេលប៉ះបោរចំនួនជាង ១៦ ខែកន្លងមកនេះ៕
សូមទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់