យោងតាមប្រភពព័ត៌ាមបរទេសនានាបានឲ្យដឹងថា នៅចុងសប្តាហ៍នេះ ការប្រកួតរវាងកីឡាករជើងលំដាប់ទីពីរនោះគឺ កីឡាករប្រដាល់ហ្វីលីពិន Nonito Donaire និងត្រូវប្រឈមមុខនិងកីឡាករប្រដាល់មកពីអាហ្រ្វិកខាងត្បូង Jeffrey Mathebula នៅឯ Home Deport Center ទីក្រុង Carson រដ្ឋ California របស់សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយ។
កីឡាករប្រដាល់មានវ័យ ២៩ ឆ្នាំសញ្ជាតិហ្វីលីពិនដែលមានរហ័សនាមថា (The Filipino Flash) និងត្រូវប្រកួតដណ្តើមនិងការពារខ្សែក្រវាត់ជើងឯករបស់ខ្លួន ជាមួយនិងម្ចាស់ខ្សែក្រវាត់ IBF Junior Featherweight របស់ Jeffrey Mathebula ដែលមានរហ័សនាមថា Marvelous Mongoose។
គួររំលឹកថា Nonito Donaire រូបនេះប្រវត្តិគួរឲ្យកត់សំគាល់ដែរដោយគេ ប្រកួត ២៩ ដង ឈ្នះ ២៨ លើក ផ្តួលគូរប្រកួតឲ្យសន្លប់ ១៨ លើក និងចាញ់ ១ លើក និងជាកីឡាករហ្វីលីពិនទី ២ បន្ទាប់ពីកីឡាករស្តេចប្រដាល់ប្រចាំអាស៊ីគឺ Manny Pacquiao៕
សម្រាប់ការប្រកួតលើកនេះ តើកីឡាករបស់ហ្វីលីនអាចនឹងដណ្តើម ឬ ការការពារនូវខ្សែក្រវ៉ាត់របស់ខ្លួនដែរឬទេ? បន្ទាប់ពីសិស្សច្បង(Manny Pacquiao)របស់ខ្លួនកំពុងតែត្រៀមខ្លួនក្នុងការដណ្តើមនូវខ្សែក្រវ៉ាត់មកវិញបន្ទាប់ពីចាញ់ធីម៉ូ ប្រ៊ីតលី កាលពីខែកន្លងទៅនេះ ៕
អ្នកប្រដាល់ហ្វីលីពីន Nonito Donaire
អ្នកប្រដាល់ Jeffrey Mathebula
មតិយោបល់