Marissa Mayer ជាអតីតនាយករងតំបន់ និងសេវាកម្ម របស់ក្រុមហ៊ុន Google លោកស្រីបានចាកចេញពីមុខតំណែងក្រុមហ៊ុនស្រាវជ្រាវដ៏ធំ ដោយសារ លោកស្រីក្លាយជាអគ្គនាយកនិងនាយកប្រតិបត្តិ។
លោកស្រី Mayer បានចូលមប្រើជាបុគ្គលិកក្រុមហ៊ុន Google តាំងពីឆ្នាំ 1999 ហើយឥឡូវនេះ លោកស្រីបានចាប់ផ្តើមជាមួយនឹងក្រុមហ៊ុន Yahoo នៅថ្ងៃអង្គារ ទី17 ខែមិថុនានេះក្នុងមុខតំណែងមួយយ៉ាងធំ។
ការផ្លាស់ប្តូររបស់លោកស្រី Mayer ដែលចាកចេញពី Google គឺសម្រាប់ក្រុមហ៊ុន Yahoo ត្រៀម ប្រយុទ្ធក្នុងបច្ចេកវិទ្យាឧស្សាហកម្ម តាំងពីក្រុមហ៊ុនត្រូវបានផ្លាស់ ប្តូរនាយក ប្រតិបត្តិ ជាច្រើន លើកច្រើនសាមកហើយ។
គួរបញ្ជាក់ផងដែរថា លោកស្រីជានាយកប្រតិបត្តិទី ៣ ក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះរបស់ក្រុមហ៊ុនល្បីឈ្មោះ Yahoo៕
មតិយោបល់