ព័ត៌មានជាតិ

Motorola រង​ការ​ប្តឹងពី Fujifilm

ប្រភពព័ត៌មានបច្ចេកទេសនានាបានឲ្យដឹងថា ក្រុមហ៊ុន Fujifilm បានប្ដឹងទៅលើក្រុមហ៊ុន Motorola ដោយចោទប្រកាន់ថា ក្រុមហ៊ុន Motorola បានរំលោភបំពាន់ទៅលើប៉ាតង់របស់ខ្លួនចំនួន ៤ ករណី លើផលិតផលទូរស័ព្ទដៃ Android phones របស់ក្រុមហ៊ុន Motorola។

Fujifilm បានបញ្ជាក់ថា ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Motorola បានល្មើសទៅលើប៉ាតង់ ដែលនៅក្នុងនោះក្រុមហ៊ុន Fujifilm បានរកឃើញថា មានទូរស័ព្ទដៃរបស់ក្រុមហ៊ុន Motorola ចំនួន ២៣ ម៉ូដែល ដែលបាល្មើសទៅលើប៉ាតង់ខាងលើ។

ទាក់ទិននឹងបញ្ហាការប្ដឹងរបស់ក្រុមហ៊ុន Fujifilm មកលើក្រុមហ៊ុន Motorola នេះ ខាងក្រុមហ៊ុន Motorola នៅមិនទាន់មានប្រតិកម្មអ្វីនោះទេ ប៉ុន្តែក្រុមហ៊ុនទាំង ២ នេះនឹងឡើងតុលាការក្នុងពេលឆាប់ៗនេះ៕

FUJIFILM-VS-MOTOROLA

មតិយោបល់