កម្លាំងខណ្ឌជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង របាំងសាច់អួន និងធ្វើការរំដោះកូនត្រីចេញ់ពីរបាំងស្បៃមុងចូលបឹងធម្មជាតិ ដោយ សុខ គឹមសៀន ដោយគិតចាប់តាំងពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចចម្រុះ ជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកកកំពង់ឆ្នាំង សហការកម្លាំងផ្នែករដ្ឋបាល ជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផលកំពង់លែង សង្កាត់បរិបូណ៏ និងសង្កាត់ជលគីរីចែកជាបីក្រុមបើកយុទ្ធនាការចុះបង្ក្រាបទល្មើសនេសាទនៅទូទាំងដែនទឹកទន្លេក្នុងខេត្តកំពង់ឆ្នាំង។
កម្លាំងរដ្ឋបាលជលផលក្រុមទី១ដឹកនាំដោយលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្រោមបញ្ជាផ្ទាល់ពីគណ:បញ្ជាការភាពខេត្ត ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកកំពង់ត្រឡាចនិងស្រុកជលគីរី ក្រុមទី២ដឹកនាំ ដោយ លោក លី ឡា នាយ រងខណ្ឌរដ្ឋបាលជលផលខេត្តចុះទៅបង្ក្រាបបទល្មើសនេសាទក្នុងស្រុកបរិបូណ៏និងស្រុកកំពង់លែង ក្រុមទី៣ដឹកនាំដោយលោក សោម ភារុណបានធ្វើការបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លទ្ធផលសរុបដោយរុះរើរបាំងសាច់អួនទំនើបពណ៏ក្រហម និងពណ៏ខៀវដែលក្រុមជនល្មើសលួចលាក់ដាក់ស្ទាក់ចាប់កូនត្រីនៅក្នុងរដូវបិទនេសាទនាឆ្នាំ២០១៤នេះ បាន៦ករណីស្មើ២០កន្លែងប្រវែង៣២៩០ម៉ែត្រលបលូ៣០មាត់បង្គោល១៨២០ដើមចាក់លែងត្រីចំរុះចូលទៅក្នុងបឹងធម្មជាតិវិញបានចំនួន៩៥គីឡូក្រាម។ ដោយឡែកលទ្ធផលកម្លាំងសមត្ថកិច្ចបានរុះ រើរឹបអូសរបាំងស្បៃមុងមានចំនួន៦ករណីស្មើ៦៧កន្លែងប្រវែងស្មើ២០១០ម៉ែត្រលបលូស្បៃមុងចំនួន៧៦មាត់បំផ្លាញចោលទាំងស្រុងបង្គោលចំ នួន១១៤០ដើមនិងចាក់លែងត្រីគ្រប់ប្រភេទចូលទៅក្នុងបឹង ធម្មជាតិវិញបានចំនួនប្រមាណ១៧០គីឡូក្រាម។
លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលរយះពេលប៉ុន្មានថ្ងៃ បន្តបន្ទាប់មកនេះសមត្ថកិច្ចរបស់លោកបានបង្ក្រាបចាក់លែងត្រីឆ្ដោចិញ្ចឹមក្នុងបែខុសច្បាប់បាន៥បែស្មើ៩ពាន់ក្បាលផងដែ៕
មតិយោបល់