ព័ត៌មានជាតិ

ជនសង្ស័យ​ ៥ នាក់​ត្រូវ​បានចាប់ខ្លួននៅរុស្ស៊ី

អាជ្ញាធរប្រទេសរុស្ស៊ីបានចាប់ជនសង្ស័យចំនួន ៥ នាក់ត្រូវបានគេចាប់ខ្លួនឃុំឃាំងកាលពីពេលថ្មីៗមកនេះនៅតំបន់កាហ្សានក្នុងប្រទេសរុស្ស៊ី។ប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួនបានធ្វើឡើងបន្ទាប់ពីបានតាមអង្កេតពិនិត្យឃើញថា ពួកគេជាប់ពាក់ព័ន្ធលើករណីវាយប្រហារនៅតំបន់តាតាស្តាន (Tatarstan) បណ្តាលឲ្យមនុស្សមួយចំនួនបាត់បង់ជីវិត និងមួយចំនួនផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

ទីភ្នាក់ងារស៊ើបអង្កេតក្នុងតំបន់នោះក៏ាបានឲ្យដឹងថា មនុស្សដែលបានចាប់ខ្លួន ជាបក្សបួករបស់ក្រុមសកម្មប្រយុទ្ធ ហើយមនុស្សដែលចាប់ខ្លួននេះ ជាអ្នកបានលបវាយប្រហារដាក់គ្រឿងបំផ្ទុះចំនួន ៣ លើកកន្លងមកហើយ រួមទាំងការបាញ់ប្រហារមនុស្សមួយចំនួនផងដែរនោះ។

មកដល់ពេលនេះកងកម្លាំងនគរបាលនៅតែបន្តស្រាវជ្រាវរកក្រុម មនុស្សទាក់ទិនលើករណីវាយប្រហារនេះតទៅទៀត ដែលគេដឹងថា ពួកគេកំពុងលាក់ខ្លួននៅតំបន់តាតាស្ថាននោះ៕

 

មតិយោបល់