វៀតណាម៖ បើយោងតាមគេហទំព័របរទេសនានាដែលចុះផ្សាយនៅថ្ងៃទី ១៧ ខែ១១ ឆ្នាំ ២០១៣ បានឲ្យដឹងថា គូរស្វាមីមួយគូរដែលរស់នៅក្នុងស្រុក Binh Dong បានបង្ខំឲ្យកូនស្រីពីរនាក់ ដែលម្នាក់អាយុ ១៤ ឆ្នាំ និងម្នាក់ទៀត អាយុ ៧ ឆ្នាំធ្វើជាស្រីពេស្យាដើម្បីយកលុយទៅសិក្សា និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងការរួមភេទម្តងៗ ប្រាក់ដែលអាចរកបានពីបុរសអ្នកមានម្នាក់អាយុ ៨៨ ឆ្នាំអាចបានចាប់ពី ១០០ទៅ ៤០០ដុល្លារអាមេរិក។
តាមការណ៍ថាកាលពីឆ្នាំមុនគូស្វាមីមួយគូរនេះបានបង្ខំឲ្យកូនស្រីច្បងរបស់ខ្លួនអាយុ ១៤ ឆ្នាំទៅដេកជាមួយបុរសម្នាក់នៅក្នុងសណ្ឋាគារ ជាច្រើនដងហើយ ដែលក្មេងស្រីរូបនោះមិនអាចប្រកែកបាន ដោយសារពួកគាត់យកលេសសេដ្ឋកិច្ចគ្រួសារជួបការលំបាកពេក។ ដោយមិនមានការបញ្ឈប់ប្តីប្រពន្ធមួយគូរនោះបានប្រព្រឹត្តអំពើព្រៃផ្សៃកាន់តែខ្លាំងឡើងថែមទៀតគឺបង្ខំឲ្យកូនស្រីទីពីររបស់ខ្លួនទៅធ្វើជាស្រីពេស្យាដែរ។ ប៉ុន្តែភ្ញៀវដែលមានអាយុ ៨៨ ឆ្នាំនោះបាននិយាយថា ក្មេងស្រីនៅក្មេងពេកមិនអាចទ្រាំទ្របញ្ហាផ្លូវភេទបានទេ។ ក្រោយពេលដែលអ្នកធ្វើការនៅអង្គការសហប្រជាជាតិបានរកឃើញក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានគេរៀបចំឲ្យទៅដេកជាមួយភ្ញៀវនៅសណ្ឋាគារបែនេះ ពួកគេបានទូរស័ព្ទទៅប្តឹងប៉ូលិសភ្លាម។ ចុងក្រោយលោក Wang ដែលជាភ្លៀវដេកជាមួយក្មេងស្រីមិនទាន់គ្រប់អាយុត្រូវផ្តន្ទាទោសជាប់គុក ៤ ឆ្នាំ រីឯប្តីប្រពន្ធមួយគូរនោះខាងប្រុសត្រូវជាប់គុក ១២ ឆ្នាំ ខាងស្រីជាប់គុក ១០ ឆ្នាំ ហើយប្តីប្រពន្ធមួយគូរនេះត្រូវពិន័យជាប្រាក់ ១៥០ពាន់ដុល្លាតែវ៉ាន់ផងដែរ៕
មតិយោបល់