ព័ត៌មានជាតិ

កីឡាករ David Backhamរីករាយថតរូប​ជា​មួយ​នឹង​ Fan​នៅទីក្រុងឡុងដ៏

កាលពីថ្ងៃ ទី ២៣ ម្សិលមិញនេះ កីឡាករ David Backham មានភាពសប្បាយរីករាយជាមួយនឹងការថតរូបនឹងអ្នកគាំទ្ររបស់ខ្លួន ។

កីឡាករបាល់ទាត់ របស់ក្រុម Galaxy បានលេចខ្លួនជាមួយនឹងសមាជិករបស់ខ្លួនជាង ៦០ នាក់ ជាសាធារណៈដែលជាភ្នែកមួយរបស់សម័យកាលបង្ហាញ ខ្លួនរបស់ផលិតផលAdidas ។

ក្រុម Fan ដែលមកធ្វើការគាំទ្រកីឡាករ David Backham នោះគឺមកពី Team GB Olympicហើយពួកគេបានឈរថតរូបយ៉ាងសប្បាយរីករាយជាមួយនឹង កីឡាករឆ្នើមរបស់គេនៅ ឯ Westfield Stratford City ដែលកៀកនឹង Olympic Park ។

កីឡាករ David Backham បាននិយាយថា វាជាបទ ពិសោធន៍មួយដែលយើងគួរតែទទួលយក ជាមួយនឹងមនុស្សដែលធ្វើការគាំទ្រយើង ហើយធ្វើឲ្យយើងសប្បាយ។កីឡាកររូបនេះបានបន្តទៀតថា ខ្ញុំតែងតែ សង្ឈឹមថានឹងបានវិលមកឆាប់ៗក្នុងទីក្រុងឡុងដ៏នេះ ហើយបន្តនូវក្តីប្រាថ្នារបស់ខ្ញុំ ហើយក៏ជាឱកាសមួយដ៏អស្ចារ្យណាស់ដែរសម្រាប់ខ្ញុំដែលមានឱកាសទទួលយកពីផលិតផល Adidas នោះ ហើយពិសេសនោះគឺ មានក្រុមអ្នកគាំទ្រដែលមកពី Team GB Olympicវាកាន់តែធ្វើឲ្យខ្ញុំសប្បាយចិត្ត។ខណះដែលឭសម្តីរបស់វីរៈបុរសខ្លួនអ្នកគាំទ្រម្នាក់ឈ្មោះ Christian Lewis ហើយធ្វើការសម្រក់ទឹកភ្នែកភ្លាមៗ នឹងការវិលត្រលប់មកវីរៈរបស់គាត់នោះ ។

កីឡាករ David Backham មិនមានឈ្មោះក្នុងការចូលរួមលេងជាមួយនឹង Team GBទេ តែពាក្យចចាមអារ៉ាមថា គាត់នឹងបើកការប្រកួតដ៏អស្ចារ្យនោះថ្ងៃទី ២៧ ខែ កក្កដា ខាងមុខនេះ ៕

 

មតិយោបល់