ព័ត៌មានជាតិ

កីឡាករ​ ​​Andy​​ Murray​ ​ក្លាយ​​ទៅ​​ជា​​កីឡាករ​​លំដាប់​​ទី​​៣​​ ក្នុង​​ព្រឹត្តិ​ការណ៍​​អូឡាំពិក​​ហ្គេម​​

កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ដែរ ប្រភពព័ត៌មានកីឡាករ បរទេសនានាបានឲ្យដឹងថា កីឡាករ Andy Murray នឹងក្លាយទៅជាកីឡាករលំដាប់ទី ៣ សម្រាប់ព្រឹត្តិការណ៍ គូរផ្គូរផ្គង់នៅថ្ងៃព្រហស្បតិខាងមុខនេះ ក្នុងព្រឹត្តិការណ៍ អូឡាំពិកហ្គេម ។

តារាចក្រភពអង់គ្លេសរូបនេះ(Andy Murray) គឺបើងាកមើលទៅ ក្នុងការប្រកួតកន្លងមកក្នុងព្រឹត្តិការណ៍ All England Club គេក៏ធ្វើយ៉ាងប្រសើរ ហើយលើសពីនេះ ក៏ធ្វើល្អផងដែរក្នុងព្រឹត្តិការណ៍ នៅ Wimbledon ផងដែរ ។ដូច្នេះកីឡាករ Andy Murray នឹងមានឱកាសលេងជាមួយនឹង Roger Federer និង Novak Djokovic ក្នុងការប្រកួតយកពានមាស ក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ។

សម្រាប់ព្រឹត្តិការណ៍ ATP ឯណោះវិញកីឡាំករ Andy Murray ស្ថិតនៅក្នុងលំដាប់លេខរៀងទី ៤ ដោយអង្គុយពីក្រោយកីឡាករ Federer, Djokovic និង Rafael Nadal ។

តែអ្វី គួរឲ្យសោកស្តាយនោះគឺកីឡាករ Rafael Nadal មិនបានចូលរួមការ ប្រកួតក្នុង ព្រឹត្តិការណ៍ អូឡាំពិក ហ្គេមនោះទេ ដោយសារតែរបួសជើងរបស់គេមិនជាសះមុនកំណត់ ហេតុដូច្នេះក៏ធ្វើឲ្យ Andy Murray ស្ថិតក្នុងការផ្គូរផ្គងពីគណះកម្មាធិការរៀបចំការប្រកួតឲ្យស្ថិតក្នុងលំដាប់ទី ២ ដោយយកកន្លែង 1100 BST នៅថ្ងៃព្រហស្បតិនោះ ៕

andy murray

មតិយោបល់