រយៈពេលមួយខែ មកនេះគេសង្កេតឃើញថានៅមុខបររមព្រះរាជវាំងថមថយនូវអ្នកកម្សាន្តខណះដែលចរាចរណ៍នៅផ្លូវនេះបានបិទមិនឲ្យរថយន្ត ទោចក្រយាន្តយន្តឆ្លងកត់ ។ជាមួយគ្នានេះដែរវាកាន់តែធ្វើឲ្យផ្លូវស៊ីសុវត្តិ មួយខ្សែកក់កុញស្ទើររកច្រក់ចេញគ្មាន ចង្អៀតដូចបុណ្យអ៊ំទូក អ៊កអំបុក សំពះព្រះខែ ទៅហើយ ។
អ្នកធ្វើដំណើរនៅលើដងផ្លូវស៊ីសុវត្តិ ដែលជាប់នឹងសាលចតុមុខ មានការត្អួញត្អែរគ្រប់គ្នា ថាចង្អៀតណាស់ ហើយពិបាកធ្វើដំណើរទៀត ចំណាយពេលវេលា បើកបរជាច្រើនាទី ទម្រាំផុតផ្លូវចង្អៀតនេះ។ អ្នកបើកម៉ូតូឌុបម្នាក់នៅលើដងផ្លូវ ស៊ីសុវត្តិម្នាក់បានប្រាប់ គេហទំព័រ ដំណឹងឲ្យដឹងថា វាជាធម្មតាទេ ឥឡូវនេះ មិនថា ថ្ងៃ សៅរ៍ អាទិត្យឡើយ វាចង្អៀតដូចតែគ្នា គ្រាន់តែថ្ងៃ ចន្ទ ដល់សុក្រ វារាងធូរស្បើយអ្នកដំណើរបន្តិចតែប៉ុណ្ណោះ តែនៅមុខវាំងហាក់ដូចជាស្ងប់ស្ងាត់ជាងរាប់សិបដង ខណៈដែលផ្លូវឆ្លងកាត់នេះអាចធ្វើដំណើរបានតែថ្មើរជើងនោះ។ បុរសវ័យ ៣០ឆ្នាំ ប្លាយរត់ម៉ូតូឌុបរូបនេះ បានបន្តទៀតថា គាត់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ ដែលផ្លូវមួយនេះបិទ មិនឲ្យរថយន្ត ទោចក្រយាន យន្តឆ្លងកាត់នោះ ៕

មតិយោបល់