ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ ៦នាក់ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរសារធាតុញៀន

ភ្នំពេញ: កាលពីថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចផ្ទះលេខ392 ផ្លូវលេខ367 ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦នាក់ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរសារធាតុញៀន។

ជនសង្ស័យទាំង ៦នាក់៖
១/ឈ្មោះ ភាង ភ័ណ្ឌ អាយុ ៤៦ឆ្នាំ។
២/ឈ្មោះ ហុក ណារិន អាយុ ២៩ឆ្នាំ។
៣/ឈ្មោះ ហ៊ាន ព្រឹមព្រៃ អាយុ ១៨ឆ្នាំ។
៤/ឈ្មោះ ហ៊ុយ សុខា អាយុ ៦៣ឆ្នាំ។
៥/ឈ្មោះ ជា រ៉ាន់ អាយុ ៤៥ឆ្នាំ ។
៦/ឈ្មោះ ទឹក សាអ៊ុ អាយុ៥២ឆ្នាំ។

វត្ថុតាងដកហូតបាន៖
អាវុធខ្លី ម៉ាក K59 ចំនួន២ដើម
ម៉ូតូចំនួន៣គ្រឿង
ទូរស័ព្ទចំនួន៥គ្រឿង
ម្សៅក្រាមពណ៌ស ចំនួន៥កញ្ចប់ធំ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារ:វត្ថុតាងខាងលើ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕

មតិយោបល់