អ្នកប្រមាញ់លើទីលានផ្នែកវាយតិន្នីសរបស់អាមរិក កីឡាករ James Blake និង Ryan Harrison អ្នកទាំងពីរបានរអិលចូលទៅជុំទី ២ នៃព្រឹត្តិការណ៍ Winston-Salem Open ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
James Blake កីឡាករលេខ ១៦០ នៃពិភពលោក ហើយក៏ជាជើងខ្លាំងលំដាប់ទី ៤ របស់ ATP 250 បានបំបាក់កីឡាករអេស្ប៉ាញ Albert Ramos ដោយពិន្ទុ 2-0 ពោលគឺ 6-4 និង 6-3 ដែលជាជុំដំបូង នៅ Wake Forest University ក្នុងភាគខាងជើង Carolina ដោយប្រើពេលវេលា ៧២ នាទី។
នៅថ្ងៃចន្ទនេះដែរកីឡាករ James Blake នឹងលេងជាមួយនឹង Andy Roddick។
កីឡាករ Ryan Harrison បានជម្រុះកីឡាករ ជប៉ុន Go Soeda ដោយ២ សិតជាប់គ្នា ក្នុងនោះគ្រាប់បាល់ 6-3 និង 7-5 ដែលជាការប្រកួតធ្វើឡើងនៅក្នុងថ្ងៃតែមួយជាមួយនឹង James Blake ៕
មតិយោបល់