ព័ត៌មានជាតិ

សង្កាត់ស្វាយប៉ាក និងព្រែកព្នៅដាច់ភ្លើងជិត១ម៉ោងនៅព្រឹកនេះ តាមភូមិ១ចំនួន!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅវេលាម៉ោង៩និង៤៥នាទីព្រឹកនេះ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ពីអនុស្ថានីយទី៦ (GS6-F10) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការលើកខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលគងលើ Cross Arm ដែលមានទីតាំងស្ថិតនៅ (១)ផ្លូវជាតិលេខ៥ ភូមិដូង ភូមិពោធិ៍មង្គល និងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិឡកំបោរ និងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃនេះវិញ៕

មតិយោបល់