ព័ត៌មានជាតិ

កី​ឡា​ករ​ ​C​arl​ ​Foch​ ​ឡើ​ង​ការ​ពារ​ខ្សែ​ក្រ​វ៉ាត់​ជា​លើក​ដំ​បូង​ពី​ការ​ដ​ណ្តើម​ ពី​Yusaf ​Mack​

កីឡាប្រដាល់ Carl Foch នឹងឡើងការពារខ្សែក្រវ៉ាត់របស់ខ្លួនជាលើកដំបូងក្នុងប្រភេទខ្សែក្រវ៉ាត់ IBF super-middleweight ដែលទប់ទល់នឹងការដណ្តើមពីសំណាក់កីឡាករអាមេរិក Yusaf Mack នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១២ ខាងមុខនេះ។

ក្នុងការជួបគ្នានៅ Capital FM Arena កីឡាករ Carl Foch បាននិយាយថា គាត់បានរៀបចំខ្លួនរួចរាល់អស់ហើយដើម្បីទទួលយកកណ្តាប់ដៃ និងផ្តល់មេរៀនដ៏ជូរចត់ជូនកីឡាករ Yusaf Mack ហើយក៏ខ្ញុំដឹងថា កីឡាករ Yusaf Mack កំពុងដាក់កំហិតខ្លួនត្រូវតែយកខ្សែក្រវ៉ាត់ពីរូបខ្ញុំឲ្យទាល់តែបាន តែសម្រាប់ខ្ញុំវិញបានតៀមនូវកណ្តាប់ដៃ និងធ្វើអ្វីៗដែលល្អដែលខ្លួនធ្លាប់មានឈ្នះកន្លងមក។

ប្រវត្តិនៃការប្រកួតរបស់កីឡាករ Carl Foch ធ្លាប់ប្រកួតបាន ២៩ ដង ស្មើរ ២ និងឈ្នះ ២១ដង បញ្ចប់ការប្រកួតនេះដែរ កីឡាករ Carl Foch នឹងត្រូវធ្វើកុងត្រាប្រកួតសារជាថ្មីជាមួយនឹងកីឡាករ Bute នៅ ខែ មីនា ខាងមុខនេះ ដែលធ្វើឡើងនៅក្នុងប្រទេសកាណាដា មុននឹងចុះហត្ថលេខវាយជាមួយនឹងសត្រូវចាស់ Mikkel Kessler ៕

 Carl Foch

មតិយោបល់