ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង​ម​នុ​ស្ស​ប្រ​ចៀវ​ប​ង្កើ​ត​កំ​ណត់​ត្រា​ថ្មី​ក្នុង​កា​រ​រ​ក​ចំ​ណូ​ល​ ​រ​ហូ​ត​ដ​ល់​ទំ​ហំ​ទឹ​ក​ប្រា​​ក់​ ​$1​ ​billion​

រឿងមនុស្សប្រចៀវ របស់លោក Chistopher Nolan បានឆ្លងកាត់នូវទំហំទឹកប្រាក់ $1 billion ដែលជាកំណត់ត្រាក្នុងស្វែងរកចំណូលរបស់ពិភពលោក។

ប្រភពព័ត៌មានរបស់ HollywoodRepoter បានឲ្យដឹងថា សម្រាប់សប្តាហ៍ទីមួយ ក្នុងថ្ងៃទី មួយ ក្នុងខែ កញ្ញានេះ រឿងមនុស្សប្រចៀវនេះ បានធ្វើការស្វែងរកចំណូលរហូតដល់ទៅ $431.2 million (£271.8m) ដែលជាចំណូលរកបាននៅក្នុងស្រុកទេសរបស់ខ្លួន ហើយនឹងនៅជុំវិញពិភពលោក រកបាន $574 million (£361.8m) ដែលបូកបញ្ជូលគ្នាទៅ វាស្មើរនឹង $1.005 billion (£633m) ។

សម្រាប់ មនុស្សប្រចៀវ ឬ រឿង The Dark Knight Rises វាក្លាយទៅជារឿងទី ៣ ហើយដែលស្ថិតនៅក្នុងប្រវត្តិសាស្ត្រ ដែលអាចរកចំណូលជាកំណត់ត្រារហូតដល់ទៅ $1 billion។

រំឭកដល់រឿងមុន The Dark Knight ក៏ដូចគ្នាផងដែរ ដែលចាញ់ប្រៀបរឿង The Dark Knight Rises តែបន្តិចបន្តួចតែប៉ុណ្ណោះ ដែលរកចំណូលបាននៅក្នុងស្រុក $533 million (£335.9m) ដែលមានមានកំណត់ត្រា $1.0003 billion ដែលជារឿងមួយទទួលបានប្រជាប្រិយភាពកាលពីឆ្នាំ ២០០៨ ។

ក្រុមអ្នកវិភាគ បានជឿថា រឿង The Dark Knight Rises ប្រហែលជារកចំណូលបានតិចនៅនៅភាគខាងជើងសហរដ្ឋអាមេរិក ខណះដែលមានការវាយប្រហារពីបុរសម្នាក់ ដែលធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ និងរងរបួល ដែលហេតុការណ៍កាលនោះ កើតឡើងនៅ Aurora ,Colorado ៕

The dark knight Rises

មតិយោបល់