ប្រហែលជាមិនពិបាកនោះទេ ក្នុងការស្ងោរស៊ុតនោះ សម្រាប់ស្រ្ដីមេផ្ទះគ្រប់រូប ប៉ុន្តែអ្វីដែលជាចំណុចពិបាក សម្រាប់មេផ្ទះនោះគឺការបកសម្បកស៊ុតទៅវិញទេ។
ជាធម្មតានៅពេលដែលស្រ្ដីមេផ្ទះស្ងោរស៊ុយមាន់ ឬទា រួចហើយបកសម្បកវានោះ ប្រាកដជាពិបាកព្រោះថា សម្បក និងសាច់ស៊ុតវានៅជាប់គ្នា ពេលបករួច សាច់ស៊ុតនឹងមានទ្រង់ទ្រាយក្រហែងក្រហួង ដែលមើលទៅមិនគួរឲ្យចង់ទទួលទានទាល់តែសោះ។
បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? ដើម្បីកសម្រួលនូវបញ្ហានេះ នៅពេលស្ងោរស៊ុត ចូរយកទឹកខ្មេះបន្ដិចបន្ដក់ចូលក្នុងឆ្នាំស្ងោរស៊ុត តែបើសិនជាគ្មានទឹកខ្មេះនោះទេ ស្ដ្រីមេផ្ទះអាចច្របាច់ក្រូចឆ្មារប្រហែលជាមួយចំណិតចូលក៏បានដែរ។
ក្រោយពីស៊ុតឆ្អិនតាមធម្មតាហើយនោះ សូមយកវាទៅបកសម្បក នោះស្ដ្រីមេផ្ទះនឹងឃើញពីលទ្ធផល ថាតើវាងាយស្រួលក្នុងការបកកម្រិតណា?
មតិយោបល់