កីឡាករ សញ្ជាតិអេស្ប៉ាញ David Ferrer បានទទួលជ័យជម្នះបានទទួលជ័យជម្នៈនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងកម្មវិធី US Open ជាមួយនឹងការប្រកួតរហូតដល់ទៅ ៥ សិត ដោយទម្លាក់កីឡាករ Janko Tipsarevic កាលពីថ្ងៃ ព្រហស្បតិម្សិលមិញនេះ។
នៅក្នុងការប្រកួតដោយប្រើពេលរហូតដល់ទៅ ៤ ម៉ោង កន្លះ កីឡាករ David Ferrer បានបណ្តញកីឡាករ Janko Tipsarevic ដោយពិន្ទុ 4-1 ពោលគ្រាប់បាល់ 6-3 6-7 (5-7) 2-6 6-3 7-6 (7-4)។
សម្រាប់វគ្គក្រោយនេះ David Ferrer អាចនឹងមានឱកាសជួបជាមួយនឹងជើងខ្លាំងរបស់ពិភពលោកកីឡាករ Novak Djokovic។
ចំណែកកីឡាករ Andy Murray និង កីឡាករជើងចាស់សញ្ជាតិឆេក Tomas Berdych ក៏បានឈ្នះរួចរាល់ហើយដែរ ដោយត្រូវទៅជួបនឹងកីឡាករឈ្នះផ្សេងទៀត នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
មតិយោបល់