ព័ត៌មានជាតិ

បឹងយក្សឡោម

បឹងយក្សឡោមមានទីតាំងប្រមាណ៥គីឡូម៉ែត្រភាគអាគ្នេយ៍ទីរួមខេត្ត បានលុង។ បឹងដ៏ស្រស់ស្អាតនេះមានទម្រង់ដោយសារភ្នំភ្លើង បន្ទាប់ពីបន្ទុះភ្នំភ្លើងមួយកាលពី៤០០០ឆ្នាំកន្លងទៅ។ ការវាស់ជម្រៅបឹងនេះមានដល់ទៅ៨០០ម៉ែត្រ និងបង្ហាញអោយឃើញទឹកថ្លាឈ្វេងជម្រៅប្រហែល៥០ម៉ែត្រ។
នៅម្ខាង នៅបឹងមានកំពង់ពីរដែលធ្វើពីឈើសម្រាប់ទេសចរទស្សនាបឹងអោយកាន់តែ ជិត ប៉ុន្តែមនុស្សមួយចំនួនមិនអាចទ្រាំនឹងការត្រាំក្នុងទឹកដើម្បីអោយ មានកម្ដៅខ្លួនប្រាណ។
ផ្លូវជុំវិញបឹង ផ្តល់នូវភាពរីករាយសម្រាប់ការដើរកំសាន្ដយឺតៗ ហើយនៅភាគខាងលិចបឹង មានមណ្ឌលសម្រាប់ភ្ញៀវ ដែលមានតាំងនិងលក់សិប្បកម្មក្នុងស្រុក ដូចជាឧបករណ៍តន្ត្រី ស្នា កន្ត្រក កន្សែងបង់ក និងកាបូបយួរដៃដែលធ្វើពីក្រណាត់ត្បាញដោយដៃ។
ជ្រូកព្រៃ និងបក្សីកម្របូករួមទាំងឥន្ទ្រីក៏អាចឃើញនៅជុំវិញបឹង ហើយអ្នកទេសចរក៏អាចមើលសត្វមេអំបៅដែលមានពណ៌ភ្លឺកម្រមានធំៗ ដែលខ្លះមានស្លាបមានទទឹកដល់ទៅ២០សង់ទីម៉ែត្រ។
ពាក្សក្នុងភាសា ខ្មែរ “យក្សឡោម” ជារឿងព្រេងដែលនិទានជាញឹកញាប់ដោយអ្នកនៅក្នុងស្រុកដោយអ្នក ចូលចិត្តនិទានដូចមានដំណាលថាៈ
កាលពីព្រេងនាយ មានស្ដេចយក្សដ៏មានអំណាចមួយមានបុត្រីដ៏ស្រស់ស្អាតមួយអង្គ។ ទាំងសក់ និងរូបកាយរបស់នាងបញ្ចេញក្លិនក្រអូប ដូច្នេះស្ដេចយក្សបានប្រទានឈ្មោះដល់នាងថា “នាងសក់ក្រអូប”។ នៅពេលនាងធំឡើង មានបុរសសង្ហាម្នាក់ស្រលាញ់នាង។ ស្នេហារបស់គេបានបានរីកចម្រើនឡើងយ៉ាងឆាប់រហ័សកាន់តែខ្លាំងឡើងៗ ប៉ុន្តែគូស្នេហ៍មួយគូនេះខ្លាចស្ដេចយក្សអាចនឹងដឹងស្នេហា អាថ៌កំបាំងរបស់គេដោយយថាហេតុ ដូច្នេះពួកគេបានសម្រេចចិត្តរត់គេចចូលទៅក្នុងព្រៃជ្រៅ។
មិនយូរប៉ុន្មាន ស្ដេចយក្សបានដឹងអំពីរឿងរ៉ាវរបស់បុត្រី ក៏មានការភ្ញាក់ផ្អើល និងទុកព្រួយយ៉ាងខ្លាំង។ ដំបូងឡើយយក្សបង្ហាញពីការអាណិតអាសូរដល់បុត្រី។បន្ទាប់មកស្ដេចយក្ស ប្រជុំកងសេនាតូចធំដើម្បីស្វែងរកបុត្រីជាទីស្រលាញ់របស់ខ្លួន។ អាណាចក្រទាំងមូលរបស់ស្ដេចយក្ស និងក្នុងព្រៃត្រូវបានស្វែងរកដោយកងទាហានរបស់យក្ស ប៉ុន្តែពួកគេមិនអាចស្វែងរកឃើញសញ្ញាណាមួយរបស់នាងឡើយទោះបីជា ចុងក្រោយពួកគេបានចូលទៅក្នុងព្រៃក្រាស់ដែលជាបឹងនេះមានទីតាំងនៅ ពេលសព្វថ្ងៃនេះ។
ស្ដេចយក្សសង្ស័យថាបុត្រីរបស់ខ្លួនប្រហែលជា ស្ថិននៅក្នុងព្រៃ ដូច្នេះស្ដេចយក្សក៏ប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនដើម្បី ធ្វើអោយប្រាកដនៅជុំវិញព្រៃ។ ភ្លាមនោះ ស្ដេចយក្សបញ្ជាកងទាហានទាំងអស់អោយដកដើមឈើចេញទាំងអស់និងជីកដី ជុំវិញនោះអោយបានជ្រៅដើម្បីស្វែងរកបុត្រីដ៏មានតម្លៃរបស់ខ្លួន។ ពួកទាហានយក្សបានជីកដោយប្រើកម្លាំងប៉ុន្តែទាហានទាំងនោះអស់កម្លាំង និងមិនអាចធ្វើការទៀតបាន។ ចុងក្រោយ ស្ដេចយក្សបញ្ជាដោយស្ទាក់ស្ទើរទៅទាហានទាំងអស់អោយវិលត្រឡប់ទៅនគរ វិញ។
ការជីកដោយកងទ័ពរបស់ស្ដេចយក្ស បូករួមទាំងការដកឫសដើមឈើ ដោយសារតែមិនអាចប្រឹងប្រែងស្វែងរកបុត្រីខ្លួន យក្សក៏បន្សល់ទុកនូវបឹងយ៉ាងជ្រៅនៅតំបន់រតនគិរី។ ហេតុនេះហើយបានជាប្រជាជនក្នុងតំបន់ហៅកន្លែងនេះថា “បឹងយក្សឡោម”។
ប៉ុន្តែមានភាពខុសគ្នាតិចតួចពីអ្វីដែលបាន និទានកន្លងទៅ។ រឿងនេះអះអាងថា មានមេទ័ពយក្សមួយរូបដែលព្យាយាមចាប់បុត្រីស្ដេចយក្ស និងបំបែកនាងពីសង្សាររបស់នាង។ នៅពេលកងទាហានរបស់មេទ័ពនោះឡោមព័ទ្ធជុំវិញភ្នំដែលពួកគេកំពុង លាក់ខ្លួន គូស្នេហ៍មួយគូនេះគិតថាមិនមានផ្លូវគេចខ្លួនឡើយ។
ដោយសារតែស្នេហ៍ពិតរបស់ពួកគេ ពួកគេទាំងពីអ្នកក៏សូមបួងសួងអោយលិចបាត់ចូលទៅក្នុងដី។ ពួកគេទាំងពីរនាក់ចាប់ផ្ដើមបួងសួងដល់ថាមពលព្រលឹង ព្រះឥសី និងគ្រប់ព្រះទាំងអស់ “ជាមួយថាមពលទិព្វដ៏គួរអោយគោរពការពារតំបន់នេះជានិច្ចកាលនោះ យើងសូមបូជាជីវិតរបស់យើង សូមអោយលិចចុះទៅក្រោមដី”។ ភ្លាមនោះ តំបន់ភ្នំក៏លិចចូលទៅក្នុងដីបូករួមទាំងបុត្រីរបស់ស្ដេចយក្ស និងសង្សារ។ ហេតុនេះហើយបានជាកំពូលភ្នំក្លាយជាបឹងដ៏ជ្រៅ និងជាហេតុផលដែលប្រជាជនក្នុងតំបន់ហៅបឹងនេះថា “យក្សឡោម”។
មានរឿងនិទាទប្រជាប្រិយមួយទៀតបានអះអាងថា ប្រភពដើមនៃពាក្ស “យក្សឡោម” គឺពិតជាខុសគ្នាទាំងស្រុង ហើយប្រហែលជាអាចជឿជាក់បានជាង។ ពាក្សដែលហៅថា “យក្ស” ក្នុងភាសារបស់ជនជាតិភាគតិចបុរាណដែលរស់នៅទីនោះមានន័យថាជា “ម្ចាស់ ឬមេភូមិ”។ ពាក្យ “ឡោម” ជាឈ្មោះរបស់អ្នកដែលជាអតីតមេភូមិនៅតំបន់នោះ។ ដូច្នេះហើយក៏មានពាក្យ “យក្សឡោម” ជាការគោរព និងការចងចាំនៃធម្មជាតិដែលជាទីសក្ការៈនិងព្រលឹង នៃអ្នកដឹងនាំសម័យបុរាណដែលត្រូវបានប្រើដើម្បីគ្រប់គ្រងប្រជាជន ជនជាតិភាគតិចក្នុងតំបន់ក្នុងសុភមង្គល និងភាពសុខុដុមរមនាកាលពីអតីតកាលដ៏យូរ។

មតិយោបល់