ព័ត៌មានជាតិ

NOKIA​ ​LUMIA​ស៊េ​រី​ថ្មី​ ​មា​ន​បំ​ពា​ក់​ប​ច្ចេ​ក​វិ​ជ្ជា​ថ​ត​រូ​ប​PUREVIEW​ ​និង​សាក​ថ្ម​​ដោយ​ពុំ​ចាំ​បាច់​ដោត​ខ្សែ​

អ៊េស្ពូ-ញូវយ៉ក ៖ ថ្ងៃនេះ Nokia បានប្រកាសអំពី Nokia Lumia 920 &Nokia Lumia 820 ដែលជាស្មាតហ្វូន Windows Phone 8 ដំបូងបង្អស់របស់ Nokia និងសំភារៈថ្មីៗអមការប្រើប្រាស់ ទូរស័ព្ទ (Accessories) ជាច្រើនមុខទៀត។

NOKIA LUMIA 920

Nokia Lumia920 គឺជាកំពូលស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 និងបំពាក់ទៅដោយបច្ចេកវិជ្ជាថតរូបដ៏ល្បីល្បាញមួយរបស់ Nokia គឺPureView។ ដោយពុំចាំបាច់បាញ់ភ្លើង Flash ជំនួយ, កាមេរ៉ារបស់ Nokia Lumia 920 មានសមត្ថភាពបន្ថែមពន្លឺឲ្យរូបភាពបានខ្ពស់ជាងកាមេរ៉ានៃទូរស័ព្ទរបស់គូប្រកួតប្រជែងដល់ទៅប្រាំដងដែលធ្វើឲ្យការ ថតរូបនិងវីដេអូបានច្បាស់ល្អ ទោះជានៅក្នុងទីម្លប់ក្តី ឬនៅពេលយប់ក្តី។

លោកស្រី Jo Harlow នាយកប្រតិបត្តរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែកស្មាតហ្វូនបានមានប្រសាសន៍ថា៖បច្ចេកវិជ្ជាNokia PureViewផ្តល់ជូនអ្នកប្រើប្រាស់នូវស្តង់ដារថតរូបកម្រិតខ្ពស់ ដែលពីមុនធ្លាប់មានតែនៅក្នុងពពួកម៉ាស៊ីនថតរូប SLR តែប៉ុណ្ណោះ។ យើងបានធ្វើឲ្យ Nokia Lumia 920 មានសមត្ថភាពថតរូបនិងថតវីដេអូទាំងនៅក្នុងនិងក្រៅលំនៅដ្ឋានឬនៅឯភោជនីយដ្ឋានបានល្អដូចម៉ាស៊ីនថតរូប ឬម៉ាស៊ីនថតវីដេអូដែលគេ

ប្រើសម្រាប់ប្រកបមុខរបរវិជ្ជាជីវៈយ៉ាងដូច្នោះ។

ទន្ទឹមនឹងនេះលោក Crawford Del Preteនាយកប្រតិបត្តិរងនិងជានាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានលើកឡើងថា ៖ កន្លងមក ការថតរូបនៅក្នុង លក្ខខណ្ឌពន្លឺតិច ដោយប្រើប្រាស់ស្មាតហ្វូន ពុំបានផលជាទីគាប់ចិត្តឡើយ។ តែពេលនេះ Nokia បានដោះស្រាយបញ្ហានេះជាស្ថាពរហើយ ដោយបញ្ចូលបច្ចេកវិទ្យា PureViewដែលជាអត្ថប្រយោជន៍បន្ថែមសម្រាប់អតិថិជន។

Nokia Lumia 920 មានថាមពលថ្មខ្លាំង (2000mAh) និងមានប្រដាប់សាកថ្ម ដែលពុំចាំបាច់ ដោតខ្សែចូលក្នុងទូរស័ព្ទ។

NOKIA LUMIA 820

Nokia Lumia 820 គឺជាស្មាតហ្វូនដ៏ទាន់សម័យ មានតំលៃមធ្យមពិតមែន តែដំណើរការល្អដូចស្មាតហ្វូនNokia Lumiaតំលៃខ្ពស់ដែរ។ ស្មាតហ្វូន Nokia Lumia 820 រចនាឡើងយ៉ាងសំរិត សំរាំងមើលទៅហាក់បីដូចជាទូរស័ព្ទដែលផ្គុំឡើងហើយមិនអាចញែកតួទូរស័ព្ទចេញពីគ្នា (Unibody) តែធាតុពិត យើងអាចដោះដូរគំរបថ្មបាន, អាចបញ្ចូល Micro SD Memory Card ចូលទៅក្នុងរន្ធដែលមានទីតាំងនៅក្រោមថ្មបាន, និងអាចសាកថ្មដោយពុំចាំបាច់ដោតខ្សែចូលក្នុងទូរស័ព្ទដូច Nokia Lumia 920 ដែរ។

ប្រព័ន្ធប្រតិបត្តិការ WINDOWS PHONE 8

នៅលើអេក្រង់ទូរស័ព្ទដែលដំណើរការដោយ Windows Phone 8 មានបញ្ចាំងកម្មវិធីទូរស័ព្ទ ដ៏រស់រវើកនៅលើផ្ទៃរាងក្រឡាការ៉ូ។ ព័ត៌មានដែលបង្ហាញនៅលើផ្ទៃរាងក្រឡាការ៉ូនោះ គឺជា ព័ត៌មានទាន់ហេតុការណ៍ ឬព័ត៌មានផ្សាយផ្ទាល់ (Real time update)។ ម៉្យាងទៀត វាមាន សមត្ថភាពអាចផ្ទេរទិន្នន័យ (ឯកសារ ចម្រៀង រូបភាព វីដេអូ ។ល។) ចុះឡើងជាមួយនឹង ឧបករណ៍អេឡិចត្រូនិកដទៃដែលប្រើប្រាស់ Windows 8 ដូចជាកុំព្យូទ័រ ធែប្លិត និង Xbox ជាដើម។ Windows Phone 8 មានInternet Explorer 10 ធ្វើឲ្យអ៊ិនធឺណិតដើរលឿន និងមាន កម្មវិធី Microsoft Office ដូច្នេះវាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាទីបំផុត។

 

កាលបរិច្ឆេទចេញលក់

ស្មាតហ្វូនទាំងពីរម៉ូដែលនឹងត្រូវបញ្ចេញលក់នៅលើទីផ្សារមួយចំនួននៅក្នុងឆ្នាំ ២០១២ នេះ។ ចំណែកឯទីផ្សារគោលដៅតំលៃលក់ និងកាលបរិច្ឆេទចេញលក់ជាក់លាក់, Nokiaនឹងប្រកាសដំណឹងជាបន្តបន្ទាប់នៅពេលក្រោយ។

សំរង់លក្ខណៈនៃផលិតផល

សំភារៈថ្មីៗអមការប្រើប្រាស់ទូរស័ព្ទ

ទន្ទឹមនឹង Nokia Lumia 920 & Nokia Lumia 820, Nokia បានប្រកាសអំពីសំភារៈថ្មីៗជាច្រើន មុខទៀត សម្រាប់ប្រើប្រាស់អមជាមួយទូរស័ព្ទ ដូចខាងក្រោម ៖

  • The Fatboy Recharge Pillow ៖ ប្រដាប់សាកថ្ម Nokia ដោយពុំចាំបាច់ដោតខ្សែចូល ក្នុងទូរស័ព្ទ។
  • JBL PowerUp Wireless Charging Speaker ៖ ធុងបាស Nokia ដែលអាចបំពង សំលេងដោយពុំចាំបាច់តខ្សែ។
  • ស្ថានីយសាកថ្មទូរស័ព្ទដោយពុំបាច់ដោតខ្សែ ជាច្រើនកន្លែងដូចជាLondon Heathrow និង New York JFK Clubhouse Lounges និង Coffee Bean & Tea Leaf® ជូនអតិថិជនដើម្បី ភាពងាយស្រួល។
Nokia Lumia 920 &Nokia Lumia 820

មតិយោបល់