ព័ត៌មានជាតិ

ជើង​ជ្រូក​ចៀន​ស្រួ​យ​

គ្រឿងផ្សំ៖

-ជើងជ្រូក ១ គីឡូក្រាម

-ខ្ទឹមស ២០ កំពឹស

-ម្ទេសដៃនាងក្រហម ៥ ទៅ ១០ ផ្លែ

-អំបិល ២ ស្លាបព្រាបាយ

-ស្ករស ២ ស្លាបព្រាបាយ

-ទឹកត្រី ១ ស្លាបព្រាបាយ

-ប៊ីចេង បន្តិចបន្តួចទៅតាមចំណង

-ម្រេច ១ ស្លាបព្រាកាហ្វេ

-ឬសជីរវ៉ាន់ស៊ុយ ២ ទៅ ៣ ទង

-ទឹកក្រូចឆ្មារ ២ ទៅ ៣ ស្លាបព្រា

-បន្លែផ្សេងៗ តាមចំណូលចិត្ត

-ប្រេងឆាសម្រាប់ចៀន

វិធីធ្វើ៖

១.លាងជើងជ្រូកឲ្យស្អាតរួចស្ងោរក្នុងទឹកពុះ រហូតឆ្អិនយកមកប្រឡាក់ជាមួយខ្ទឹមសចិញ្ជ្រឹមម៉ដ្ឋ អំបិល ម្រេច ប៊ីចេង ទុកមួយសន្ទុះ ដើម្បីឲ្យគ្រឿងផ្សំជ្រាបចូលក្នុងសាច់បានល្អ។

២.ធ្វើទឹកជ្រលក់ ដោយបុកម្ទេសដៃនាង ខ្ទឹមស ៧ ទៅ ១០ កំពឹស ឬសជីរវ៉ាន់ស៊ុយ ចូលគ្នាឲ្យសព្វរួចបន្ថែមស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ប៊ីចេង ភ្លក់មើលឲ្យត្រូវមាត់។

៣.យកសាច់ជ្រូកមកចៀន ដោយភ្លើងខ្លាំងរហូតស្បែកស្រួយ រៀបដាក់ចានទទួលទានជាមួយនឹងទឹកជ្រលក់ និងបន្លែផ្សេងៗតាមចំណូលចិត្ត៕

មតិយោបល់