ព័ត៌មានជាតិ

យ៉ាងហោចណាស់ម​នុ​ស្ស​ ​១​៤​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​ក្នុ​ង​ការ​វា​យ​ប្រ​ហារ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ប៉ា​គី​ស្ថា​ន​

កាលពីពេលថ្មីៗមកនេះរថយន្តតូចមួយគ្រឿងបានផ្ទុះឡើងនៅក្នុងទីផ្សារមួយកន្លែងស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ ប្រភពព័ត៌មានឲ្យដឹងថារថយន្តតូចមួយគ្រឿងដែលគេបង្កប់គ្រឿងបំផ្ទុះដើម្បីវាយប្រហារនៅតំបន់នោះបានបណ្តាលឲ្យមនុស្សចំនួន ១៤នាក់ បាត់បង់ជីវិត និងចំនួន ៤៥នាក់ ផ្សេងទៀងរងរបួស។ សេចក្តីរាយការណ៍បន្តថា រថយន្តនេះត្រូវគេបញ្ជាបំផ្ទុះពីចម្ងាយខណៈមនុស្សជាច្រើនកំពុង ដើរចុះឡើងនៅក្នុងទីផ្សារបារ៉ាជីនានៅតំបន់ជនបទមួយនេះ។

ក្រោយ ការវាយប្រហារ ក្រុមសកម្មប្រយុទ្ធរបស់ពួកតាលីបង់តេរីកក៏បានប្រកាសទទួលលើសកម្មភាពវាយប្រហារនេះ ថាជាគោលដៅវាយប្រហារទៅលើពួកអីស្លាមនីកាយស៊ីអីតតែប៉ុណ្ណោះ៕

 

មតិយោបល់