ព័ត៌មានជាតិ

David​ ​Ferrer​ ​ឈា​ន​ចូ​ល​វ​គ្គ​ផ្តា​ច់​ព្រ័​ត្រ​ ​នៃ​ក​ម្ម​វិ​ធី​ ​Davis​ ​Cup​

កីឡាករវាយតិន្នីសរបស់អេស្ប៉ាញបានឈានចូលវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Davis Cup បន្ទាប់ពី នាំមុខ 2-0 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានបំបាក់កីឡាករ របស់ United States។

កីឡាករលំដាប់ទី ៥ David Ferrer ដោយបានជម្រុះដៃគូរដ៏អស្ចារ្យរបស់ខ្លួន Sam Querrey មុនកីឡាករ Nicolas Almagro ដោយបានជម្រុះកីឡាករ John Isner។

David Ferrer បានបំបាក់កីឡាករ Sam Querrey ដោយពិន្ទុ3-1 ពោលគ្រាប់បាល់ 4-6 6-2 6-2 6-4 ដោយប្រើពេលវេលា ៣ ម៉ោង ខណះដែលកីឡាករ Nicolas Almagro ជម្រុះ John Isner ដោយពិន្ទុ 3-2 ពោលគ្រាប់បាល់ 6-4 4-6 6-4 3-6 និង 7-5 ប្រើពេលវេលា ៤ ម៉ោង និង ១៦ នាទី ។

ចំណែកគូរផ្សេងទៀតកីឡាករ Del Potro បានឈ្នះដោយពិន្ទុ យ៉ាងកក់ក្តៅ 3-0 ពោលគ្រាប់បាល់ 6-4 6-4 និង 6-2 លើកីឡាករ Radek Stepanek៕

មតិយោបល់