កីឡាការិនីដែលមកពី Belgian នាង Kirsten Flipkens នឹងត្រូវជួបមុខកីឡាការិនីដែលមកពី សាធារណៈរដ្ឋ ឆេក នាង Lucie Hradecka លំដាប់ទី ៨ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Bell Challenge។
នាង Kirsten Flipkens គឺជាជើងខ្លាំងមួយរូបដែលបានបណ្តេញនាង Dominika Cibulkova របស់ស្លូវ៉ាគី កាលពីជុំទី មួយនៃកម្មវីធីនេះ បន្ទាប់មកឈានដំណើរឈ្មោះទៅបំបាក់នាង Mona Barthel របស់អាល្លឺម៉ង់ ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 7-6 (8-6) និង 7-6 (7-3)នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Kirsten Flipkens បាននិយាយចប់ក្រោយការប្រកួតថា ខ្ញុំមិនគួរឲ្យជឿខ្លួនឯងឡើយ ដែលអាចធ្វើបានយ៉ាងល្អ ឈានចូលវគ្គផ្តាច់ព្រ័ត្រទៀត ពិតជាមានអារម្មណ៍រំភើបណាស់។ម្យ៉ាងវិញទៀតខ្ញុំអាចជឿជាក់ថា ខ្ញុំនឹងអាចជម្រុះកីឡាការិនី Lucie Hradecka នៅវគ្គផ្តាច់ព្រ័ត្រ ហើយក៏សង្ឈឹមថា នឹងអាចលើកពាននៃកម្មវិធីនេះ ជាលើកដំបូងផងដែរ៕
មតិយោបល់