ព័ត៌មានជាតិ

ឆ្អឹង​ជំ​នី​ជ្រូ​ក​ ​ឆា​កា​ពិ​

គ្រឿងផ្សំ៖

-ឆ្អឹងជំនីជ្រូកជាប់សាច់កាប់ជាដុំៗ ៥០០ ក្រាម

-កាពិល្អ ២ ស្លាបព្រាបាយ

-ខ្ទឹមស ១មើម

-ខ្ទឹមក្រហម ២មើម

-គល់ស្លឹកគ្រៃហាន់ ១ដើម

-ប៊ីចេង បន្តិចបន្តួច

-ស្ករស ៣ស្លាបព្រាកាហ្វេ

-ម្ទេសដៃនាង ៤ផ្លែ

-ប្រេងឆា ៦ស្លាបព្រាបាយ

-ទឹកស៊ុប ៨ស្លាបព្រាបាយ

-ស្លឹកក្រូចសើចហាន់ ៦សន្លឹក

វិធីធ្វើ៖

១.បុកម្ទេសខ្ទឹមស ខ្ទឹមក្រហម និងគល់ស្លឹកគ្រៃហាន់លាយបញ្ជូលគ្នាប៉ុន្តែកុំឲ្យម៉ដ្ឋពេក។

២.ដាក់ខ្ទះលើចង្ក្រានឲ្យក្តៅរួចហើយដាក់ប្រេងឆាចូលបន្ទាប់ដាក់គ្រឿងដែលបានបុករួចហើយនោះចូលហើយឆាឲ្យសព្វនិងឈ្ងុយ ។

៣.ដាក់ឆ្អឹងជំនីជ្រូក ចូលឆាច្របល់ឲ្យចូលជាតិសព្វសឹមថែមទឹក ស៊ុបហើយឆាបន្តទៅទៀតរហូតទាល់តែឆ្អិនសព្វ។

៤.ថែមគ្រឿងក្រៅចូលដូចជា កាពិ ប៊ីចេងស្ករស ហើយភ្លក្សមើលឲ្យមានរសជាតិល្មមសឹមថែម ក្រូចសើច ចូលរួចឆាមួយស្របក់ទៀតជាការស្រេច រួចដុសដាក់ចានញុំា៕

មតិយោបល់