ព័ត៌មានជាតិ

ក្តាម​ស​ក​បំ​ព​ង​ម្រេ​ច​ខ្ចី​

គ្រឿងផ្សំ៖

-ក្តាមសក ៤ក្បាល

-ម្សៅស្រួយ ១ចានចង្កឹះ

-ខ្ទឹមចិនស្ងោរឲ្យផុយបុកឲ្យម៉ដ្ឋ ៥កំពឹសធំៗ

-ឬសជីរវ៉ានស៊ុយខ្ទឹមសនិងម្រេចបុកលាយចូលគ្នា ២ស្លាបព្រាបាយ

-ខ្លាញ់បង្កងសមុទ្រ ៤ស្លាបព្រាបាយ

-ពងក្តាមចំហុយបុកឲ្យម៉ដ្ឋ ៣ស្លាបព្រាបាយ

-គ្រាប់ម្រេចខ្ចី ៤ស្លាបព្រាបាយ

-ប៊ីចេង ១ស្លាបព្រាបាយ

-ប្រេងឆា ២ វែក

-ទឹកត្រីឆ្ងាញ់ ១ស្លាបព្រាបាយ

-ស្ករស ២ស្លាបព្រាបាយ

-ខ្ទឹមសបំពង ៣ស្លាបព្រាបាយ

វិធីធ្វើ៖

១.ឆាឬសជីរវ៉ាន់ស៊ុយខ្ទឹមស និងម្រេចដែលបុកលាយគ្នាហើយនោះ ឲ្យឈ្ងុយសឹមថែមខ្លាញ់បង្កងចូលទៅឆារហូតដល់ប្រេងឆា ឡើងពណ៌ទឹកក្រូច។

២.ដាក់ខ្ទឹមចិតបុក និងបងក្តាម បុកហើយឆាលាយគ្នា ។បន្ទាប់មកថែមទឹកត្រីប៊ីចេង ស្ករស រួចហើយសឹមថែមគ្រាប់ម្រេចខ្ចី ចូលឆាច្របល់ឲ្យសព្វ។

៣.ក្តាមលាងឲ្យស្អាតហើយទុកឲ្យស្ងួតបន្ទាប់មកពុះជា ៤។

៤.លាយម្សៅស្រួយជាមួយនិង ទឹក ឲ្យល្មម កុំឲ្យរាវពេកខាប់ពេក រួចយកក្តាមមកជ្រលក់ក្នុងម្សៅលាយនោះដាក់ចៀន ឲ្យឆ្អិន និងស្រួយ។

៥.មុននឹងញុំរោយខ្ទឹម បំពងពីលើធ្វើឲ្យរស់ជាតិឈ្ងុយឆ្ងាញ់ពិសា៕

មតិយោបល់