កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសង្គ្រោះ ក្រុមកម្មករជាប់ក្នុងអណ្តូងរ៉ែនៅទីក្រុងបៃយីន ក្នុងខេត្តហ្កាំងស៊ូ ស្ថិតនៅភាគនិរតីប្រទេសចិន ។
កម្មករអណ្តូងរ៉ែចំនួន ជាង ២០ នាក់បានបាត់បង់ជីវិត និងចំនួន ១៤ នាក់ផ្សេងទៀតរងរបួស ក្នុងពេលបំពេញការងារនៅក្នុងរូងអណ្តូងរ៉ែក្រោមដី ក្នុងជម្រៅជាង ៧០០ ម៉ែត្រ និងមានគ្រោះថ្នាក់ផ្ទុះឆេះកើតមានឡើងនៅក្នុងទីកន្លែងជីកយករ៉េ នោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពកម្មករជាច្រើនត្រូវក្រុមសង្គ្រោះនៅក្រោមដីបញ្ជូនឡើងមក ក្រៅអណ្តូងរ៉ែតាមរយៈសម្ភារៈជញ្ជូនរ៉ែ។
ជាមួយ គ្នានេះ អាជ្ញាធរនៅក្នុងខេត្ត ក៏បានចេញសេចក្តីប្រកាសដល់គ្រប់អណ្តូងរ៉ែទាំងអស់នៅក្នុងខេត្ត មួយនេះ ឲ្យផ្អាកបេសកកម្មរុករករ៉ែរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីរក្សាសុវត្ថិភាពចំពោះកម្មករអណ្តូងរ៉ែទាំងអស់៕
មតិយោបល់