ព័ត៌មានជាតិ

Updated៖ ប្រពន្ធណាមិនរន្ធត់! ចេញពីធ្វើការរុញទ្វារចូលផ្ទះឃើញប្ដីស្លាប់ បន្សល់ទុកកូន ៣នាក់ឲ្យកំព្រា

ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ មានករណីបុរសម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួលភូមិព្រែកទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ិល វណ្ណៈ អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតផ្ទះលេខ១៦៦ ភូមិរបង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះមិនស្រួលខ្លួន បានសុំចេញពីធ្វើការមុនម៉ោងកំណត់ មកដល់ផ្ទះទិញកាហ្វេផឹករួចចូលសម្ងំដេក លុះប្រពន្ធត្រឡប់មកពីធ្វើការវិញ រុញទ្វារចូលផ្ទះឃើញប្ដីគាត់ដេកស្លាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះដល់ទីតាំងធ្វើកោសល្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ។

ក្រោយត្រួតពិនិត្យរួចសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់