ព័ត៌មានជាតិ

អង់គ្លេស៖​មនុស្ស​​រាប់​ពាន់​​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ដោយសារទឹកជំនន់យារ​យី

លំនៅដ្ឋានរាប់ពាន់កន្លែងធ្វើពាណិជ្ជកម្ម និងស្ថានីយ៍សេវាដឹកជញ្ជូនអ្នកដំណើរជាំច្រើនត្រូវទឹកលិច អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយ រហូតមកដល់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា តាមផ្នែកជាច្រើនដែលទទួលរងការប៉ះពាល់ពីជំនន់ទឹកភ្លៀងកើតមាន មិនឈប់ ស្ថិតនៅភាគខាងជើងប្រទេសដែលក្នុងនោះមានតំបន់បូរូតប្រីត, ញូវបឺន, ស៊ែលប៊ី, តាតកាស្ទឺ និងតំបន់មួយចំនួនក្នុងទីក្រុងយ៉ក និងត្រូវ ឲ្យមនុស្ស រាប់ពាន់គ្រួសារក៏ត្រូវជម្លៀសខ្លួនចេញពីទីកន្លែង ស្នាក់នៅ ឆ្ពោះទៅកាន់តំបន់សុវត្ថិភាព។
ចំណែកទន្លេ យ៉ារ៉ូត្រូវទឹកពេញហៀរចូលទៅកាន់តំបន់ផ្សេងៗ។ក្នុងពេលនោះដែរ ភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរតាមតំបន់ជាច្រើន ក្នុងប្រទេស។
ទីភា្នក់ងារផ្នែកឧតុនិយម និងបរិស្ថានបានចេញសេចក្តីប្រកាសអោយអ្នករស់នៅតាមតំបន់ជាច្រើន មានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលអាចបន្តកើតមានទៅពេលខាងមុខដ៏យូរថែមទៀតនោះ៕

មតិយោបល់