ព័ត៌មានជាតិ

Victoria​ ​Azarenka​ ​ដក​ខ្លួ​ន​​ចេ​ញ​ពី​​ ​Toray​ ​Pan​ ​​Pacific​ ​Open​ ​ដោយ​សា​រ​ជំ​ងឺ​

កីឡាការិនីលំដាប់ថ្នាក់ទី ១ របស់ពិភពលោកផ្នែកវាយតិន្នីស Victoria Azarenka បាននិយាយទាំងភាពសោះក្រោះថា នាងបានដកខ្លួនចេញពីកម្មវិធី Toray Pan Pacific Open នៅក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន។

Victoria Azarenka សញ្ជាតិបេឡារូស រូបនេះនឹងត្រូវដាក់ពេលវេលាលេងជាមួយនឹង កីឡាការិនីអាល្លឺម៉ង់ Angelique Kerber នៅថ្ងៃ ព្រហស្បតិ ម្សិលមិញ នៅវគ្គ មួយភាគបួន តែ គួរឲ្យសោកស្តាយ ខ្ញុំមិនអាចលេងបន្តទៀតទេម្សិលមិញនេះ ។

មូលហេតុនៃការដកខ្លួនចេញពីការប្រកួតនេះដែរ កីឡាករ Victoria Azarenka បានឲ្យដឹងថា នាងដូចជាមានអារម្មណ៍ មិនស្រួលខ្លួនទេ ដូចជាធីងធោង ជាពិសេសនោះខណៈដែលប្រកួតជាមួយនឹង Roberta Vinci របស់អ៊ីតាលី កាលពីថ្ងៃ ពុធ ដោយឈ្នះទាំងយ៉ាប់យឺន។កីឡាការិនីរូបនេះបាននិយាយទៀតថា មុនការប្រកួតធ្វើឡើងនៅថ្ងៃ អាទិត្យនោះ ខ្ញុំចាប់ផ្តើម ធ្លាក់ខ្លួនមានជំងឺតោង ហើយក៏មិនបានធូរស្រាលចាប់តាំងពីពេលនោះមកម្លេះ។

គួរបញ្ជាក់ផងដែរថា កីឡាការិនី Victoria Azarenka គឺជាអ្នកឈ្នះរបស់កម្មវីធី Australian Open ហើយឈានចូលវគ្គ ផ្តាច់ព្រ័ត្រនៃកម្មវីធី US Open ក្នុងឆ្នាំនេះ៕

មតិយោបល់