ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង បុកម៉ូតូស្កុពីពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតចូលក្រោមកង់កុងតឺន័រកិន រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នារីរូបស្រស់ម្នាក់ បើករថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម មួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូស្កុពីពីក្រោយពេញទំហឹង ខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិន បណ្ដាលឲ្យរងការខូចខាត ម្ចាស់បានរួចផុតពីគ្រោះថ្នាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូស្កុពីមួយគ្រឿង ពណ៌ស ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូង ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ មាននារីរូបស្រស់ម្នាក់ សង្ស័យស្រវឹងបើករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BR-0822 ធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវ២០១១ ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូស្កុពីពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតចូលក្រោមកង់ រថយន្តកុងតឺន័រមួយគ្រឿងកិន បណ្តាលឲ្យរងការខូចខាត ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។ ចំណែកនារីបើករថយន្ត បង្កហេតុ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើល និងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំឲ្យភាគីទាំងពីរ ធ្វើការដោះស្រាយគ្នា នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់