ព័ត៌មានជាតិ

វិ​ធី​​ក្នុ​ង​កា​រ​​ធ្វើ​​អោ​យ​​ស​ក់​​ដុះ​​ក្រា​ស់​ ​និ​ង​​ ​វែ​ង​​ជា​ង​​មុ​ន​​

ស្ត្រីគ្រប់រូបសុទ្ធតែចង់បាន នូវសក់ដែលក្រាស់ វែង និង មានសុខភាពល្អ។ តើអ្នកមិនចង់បានសក់ ដែលវែង និង ក្រាស់ជាងមុនទេឬ? សក់ដែលវែង និង ក្រាស់ពិតជាធ្វើអោយអ្នក មើលទៅស្រស់ស្អាត និង មានភាពទាក់ទាញជាខ្លាំង។ ប៉ុន្តែ មានស្ត្រីមួយចំនួន មានសក់ស្តើង ដែលវាជាបញ្ហាសម្រាប់ពួកគេ ហើយមានអ្នកខ្លះទៀត ខ្លាចក្នុងការកាត់សក់ខ្លី ពីព្រោះវាក្រដុះវែងមកវិញ។

អ្នកមិនចាំបាច់មាន ការព្រួយ បារម្ភទៀតនោះទេ ទាំងនេះគឺជាគន្លឹះងាយៗ ក្នុងការធ្វើអោយសក់អ្នកដុះក្រាស់ និង ឆាប់វែងបាន ។

· អ្នកត្រូវទៅអោយជាងកាត់សក់ ដែលមានជំនាញធ្វើការកាត់សក់អោយអ្នក ដោយមិនចាំបាច់ខ្លាច ថាខ្លីជាងអ្វីដែលអ្នកចង់បាននោះទេ សម្រាប់ការកាត់ជាលើកដំបូងនេះ ។ អ្នកត្រូវអោយជាងកាត់ សក់កាត់ចេញនូវសក់ ដែលស្ងួត និង បែកចុងចេញ និង អាចផ្តល់អោយអ្នកនូវម៉ូត ដែលវានឹង ដុះមកក្រាស់ និង ស្រស់ស្អាតជាងមុន។ គោលដៅចម្បងនោះគឺថា អ្នកនឹងទទួលបាននូវសក់ដែល មានសុខភាពល្អ និង ដុះមកក្រាស់ និង វែងជាងមុន។

· នៅពេលដែលសក់អ្នក ចាប់ផ្តើមដុះមកវិញ នោះអ្នកត្រូវធ្វើការកាត់តម្រឹមអោយបានទៀងទាត់ គឺរាល់ ៦ ទៅ ៨សប្តាហ៍ម្តង ដើម្បីរក្សាអោយសក់អ្នក មានសុខភាពល្អ, រឹងមាំ និង ស្ថិតក្នុងស្ថាន ភាពដ៏ល្អបំផុត ដែលវាអាចដុះមកក្រាស់ និង វែងជាងមុនបាន។ អ្នកអាចលាបនូវ ក្រែមបន្ទន់សក់ ដែលមានគុណភាពល្អ ដើម្បីជួយអោយសក់អ្នកមានភាពទន់រលោង និង រឹងមាំ។

· កក់សក់ រាល់ពីរបីថ្ងៃម្តង អ្នកមិនត្រូវកក់វាច្រើនពេកទេ។ ការកក់សក់ញឹកញាប់ពេក អាចទាញ ឬសសក់ បំផ្លាញដល់ស្បែកក្បាល និង កំចាត់ចោលនូវប្រេងពីធម្មជាតិ ចេញពីសក់ ដែលវាមាន សារៈសំខាន់ ក្នុងការធ្វើអោយសក់ដុះមកវែង និង រឹងមាំ ។

· ធ្វើការលាបផលិតផលថែទាំសក់ថ្នមៗ និង ធ្វើការម៉ាស្សានៅលើស្បែកក្បាល ពី ៣ ទៅ ៥នាទី។ ដាក់នូវក្រែមបន្ទន់អោយបានច្រើនបន្តិច នៅត្រង់ចុងសក់ និង ទុកវាចោលបន្ទាប់ពីអ្នកបានកក់សក់រួច។ ប្រើទឹកក្តៅឧណ្ណៗ និង លាងសំអាតជាមួយនឹងទឹកត្រជាក់ធម្មតា តែអ្នកមិនត្រូវជ្រមុជ សក់ទៅក្នុងទឹកក្តៅនោះទេ។

· ធ្វើការសិតសក់ អោយបានជាប្រចាំ ដោយប្រើក្រាស់សិតសក់ ដែលមានធ្មេញរង្វើល។ កំនួចសក់ និង សក់អង្កាញ់អាចបង្អាក់ដល់ សម្តត្ថភាពសក់ ក្នុងការដុះមកវែង និង ក្រាស់ជាង មុនបាន។

· អ្នកមិនត្រូវ ធ្វើអោយសក់អ្នកស្ងួតពេក ដោយការប្រើម៉ាស៊ីនផ្លុំសក់នោះទេ។ ជំនួសមកវិញ អ្នក ត្រូវផ្លុំសក់ដោយ ដាក់ខ្យល់សំងួតក្នុងកម្រិតស្រាលៗ ឬ ដាក់វាអោយស្ងួតដោយការត្រូវខ្យល់។

· ជៀសវាងនូវការប្រើប្រដាប់មូលសក់, ម៉ាស៊ីនកៀបសក់ ឬ មូលរួញ។ ពួកវាសុទ្ធតែអាចធ្វើ អោយ សក់ស្ងួត និង មិនអាចដុះមកវែង ដែលវវានឹងអាចបំផា្លញដល់ចុងសសៃសក់ផងដែរ។ វាមិនត្រឹម តែមិនអាចអោយសក់អ្នកដុះក្រាស់នោះទេ វាថែមទាំងអាចអោយសក់អ្នកស្តើងទៀតផង។

· នៅពេលយប់ ចងសក់អ្នកទៅក្រោយ ឬ មូលឡើងទៅលើ ។វិធីនេះជួយការពារ សក់អ្នកពីការដាច់ ជ្រុះ និង មានកំណួចក្នុងពេលដែលអ្នកប្រែចុះឡើង ពេលកំពុងគេងលក់។ ប្រើប្រដាប់ចងសក់ ដែលទន់ ដោយមិនត្រូវប្រើជ័រផ្លាស្ទិចចងរឹតវាខ្លាំងពេកនោះទេ។

· ប្រើប្រេងក្តៅព្យាបាលសក់ ឬ ម៉ាសសម្រាប់ស្រោបសក់ អោយបានម្តងក្នុងមួយសប្តាហ៍ ដើម្បី បំប៉ន និង ចិញ្ចឹមសក់។ អ្នកត្រូវធ្វើតាមការណែនាំដែលមាន ដាក់នៅលើផ្លាកផលិតផល និង ទុកវានៅក្នុងមួកគ្របផ្លាស្ទិច យ៉ាងហោចណាស់ អោយបាន ៣០នាទី និង បន្ទាប់មកលាងសម្អាត វា និង សិតដូចធម្មតា។

· ព្យាយាមដាក់សក់ អោយដូចជាធម្មជាតិរបស់វា ដោយជៀសវាងនូវការធ្វើអោយសក់មាន រាងជាទឹករលក ឬ អ៊ុតត្រង់ជាអចិន្ត្រៃ។ ខណៈពេលដែលវាគ្រាន់តែធ្វើអោយសក់មើលទៅ វែង និង ក្រាស់ជាងមុនជាបណ្តោះអាសន្ន វាបានបំផ្លាញដល់សសៃសក់ និង រារាំងដល់ការដុះក្រាស់ និង វែងជាងមុនបានដោយខ្លួនវា ។

· អ្នកត្រូវមានភាពឆ្លាតវៃ សម្រាប់ការជ្រើសរើសម៉ូតសក់។ កៀបសក់ឡើងទៅលើ ឬ ចងទៅក្រោយ នៅក្នុងថ្ងៃក្តៅ ដើម្បីជៀសវាងនូវការបែកញើស និង មានក្អែល ប៉ុន្តែត្រូវចងសក់រាងរលុងៗបន្តិច តាមដែលអាចធ្វើបាន។ ការចងសក់តឹងពេក,ក្រង, មួល និង អាចបំផ្លាញដល់សុខភាពនៃ សសៃសក់របស់អ្នកបាន។

· រស់នៅ ប្រកបដោយសុខភាពល្អ ដោយការទទួលទានអាហារបំប៉នដែលមានជីវជាតិ និង សម្រាក អោយបានគ្រប់គ្រាន់, ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ និង ធ្វើការគ្រប់គ្រង ស្ត្រេស ។ កត្តាទាំងនេះ គឺសុទ្ធតែជួយអោយសក់អ្នកដុះមកវែងក្រាស់ និង មានសុខភាពល្អ។

វាជាការងាយស្រួលនោះទេ ក្នុងការធ្វើអោយសក់អ្នកដុះមកក្រាស់ និង វែងជាងមុនបាន ដោយគ្រាន់តែការបន្ថែមនូវក្តីស្រលាញ់ និង ការជ្រើសរើសម៉ូតសក់ដោយឆ្លាតវៃ នោះ សក់របស់អ្នកពិតជាអាចដុះមកវែង និង ក្រាស់ជាងមុនតាមបែបធម្មជាតិ ជាមិនខានឡើយ៕

អត្ថបទ៖https://health.com.kh

មតិយោបល់