ព័ត៌មានជាតិ

៤​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​ដោ​យ​សា​រ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​នៅ​ឥ​ណ្ឌូ​នេ​ស៊ី​

កាលពីថ្ងៃពុធម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍មួយបានកើត នៅក្នុងខេត្តជ្វា ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបណ្តាលឲ្យមនុស្សចំនួន ៤ នាក់ដែលក្នុងនោះមានទាំងក្រុមទេសចរណ៍ចិនចំនួន ៣ នាក់ផង បានបាត់បង់ជីវិត ។
ប្រភពព័ត៌មានរបស់ មន្ត្រីស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងចាកាតា បានឲ្យដឹងថា ទេសចរណ៍ចិនចំនួន ៣ នាក់បានបាត់បង់ជីវិត ក្នុងពេលគ្រោះថ្នាក់ចរាចរមួយកើតឡើង បណ្តាលមកពីរថយន្តទេសចរណ៍មួយគ្រឿងដឹកអ្នកដំណើរធ្លាក់ទៅក្នុង ជ្រលងផ្លូវនៅតំបន់អេមេនស្លូប ក្នុងពេលកំពុងបើកបរ។
ប្រភពដដែលបានឲ្យដឹងថា រថយន្តដឹកក្រុមទេសចរណ៍បានបើកបរចេញពីតំបន់បាន់ឌុង ក្នុងខេត្តជ្វា ឆ្ពោះទៅកាន់តំបន់រម្យនីយដ្ឋានសារីអាទែ ដើម្បីកម្សាន្តនៅទីនោះ។
បន្ទាប់ពីគ្រោះថ្នាក់កើតឡើង កងកម្លាំងសង្គ្រោះបានទៅដល់កន្លែងកើតហេតុ និងត្រួតពិនិត្យស្ថានការណ៍កើតហេតុឲ្យបានច្បាស់៕

 

មតិយោបល់