ព័ត៌មានជាតិ

ប​ន្ទា​យ​ស​ត្វ​ស្លា​ប​ទឹ​ក​ព្រែក​ទា​ល់​

បន្ទាយសត្វស្លាបទឹកព្រែកទាល់ ស្ថិតនៅក្នុងបឹងទន្លេសាប គឺជាទ្រនំនៃសត្វស្លាប ទឹកជាង ១២០ ប្រភេទ ក្នុងចំនោមនោះក៏មានប្រភេទបក្សី ជិតផុតពូជ ជាច្រើនអំបូរ កំពុងរស់នៅទីនោះផងដែរ។

រដូវកាលដ៏ប្រសើរបំផុតសម្រាប់ទៅទស្សនាបន្ទាយសត្វស្លាបព្រែកទាល់ គឺក្នុងចន្លោះខែ វិច្ឆិកា ដល់ខែ មករា ។ហើយចាប់ពីខែ មករា ដល់មិថុនា គឺជារដូវពង កូនរបស់ពួកវា ដូចជាសត្វទង់ ត្រដក់ ស្រគៀលខ្យង និងស្មោញជាដើម។រីឯនៅរដូចវស្សាទេសចរ ក៏អាចទៅមើលពួកវា និងទស្សនាព្រៃលិចទឹក ហើយជាពិសេសនោះគឺទស្សនាសកម្មភាព ប្រចាមថ្ងៃរបស់ប្រជាជន រស់នៅលើភូមិបណ្តែតទឹក ដែលជីវភាពរបស់ពួកគេពឹងផ្អែកលើរបរនេសាទ។

ព្រែកទាល់គឺជាភូមិបណ្តែតទឹកមួយ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ភូមិនេះ មិនខុសពីភូមិបណ្តែតទឹកដទៃទៀតឡើយ គឺវាមានលក្ខណៈអំនោយផល ពីធម្មជាតិ យ៉ាងល្អប្រសើរ សម្រាប់របរនេសាទ។ជារៀងរាល់ថ្ងៃ អ្នកភូមិ មានសកម្មភាព រស់រវើក មមារញឹក រវល់វីវក់ ជានិច្ចជាមួយនឹងអ្វីៗដែលជារបរនេសាទត្រី។

នៅក្នុងភូមិបណ្តែតទឹកនេះមានតាំងពី ជាងធ្វើទូក ធ្វើគ្រឿងម៉ាស៊ីន ពាណិជ្ជករ វត្តអារាមព្រះពុទ្ធសាសនា សាលារៀន វិហារគ្រឹស្តសាសនា អ្វីៗសព្វសារពើសម្រាប់បំរើក្នុងជីវភាព រស់នៅប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់តាមសេចក្តីត្រូវការរបស់អ្នកស្រុក គឺមានដូចនៅទីប្រជុំជនលើដីគោកដែរ៕

 

 

 

មតិយោបល់