Samsung ​ទាត់​ចោល​ព័ត៌មាន​បញ្ឈប់​ការ​លក់ ​LCD ​ឲ្យ ​Apple


កាលពីថ្មីៗនេះ សារព័ត៌មាន Korea Times បានចុះផ្សាយថា ក្រុមហ៊ុន Samsung កំពុងមានគម្រោងបញ្ឈប់ការលក់នូវបន្ទះ LCD ទៅឲ្យក្រុមហ៊ុន Apple នៅឆ្នាំក្រោយ។

នៅពេលនេះ ក្រុមហ៊ុន Samsung បានប្រាប់សារព័ត៌មាន CNET ថា ព័ត៌មានដែលចុះផ្សាយនោះគឺមិនមែនជាការពិតនោះទេ ហើយក្រុមហ៊ុន Samsung មិនដែរ មានបំណងបញ្ឈប់ការលក់់នេះនោះទេ។

និយាយជារួម Samsung បានធ្វើការផ្គង់ផ្គង់ទៅលើបន្ទះ LCD សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Apple ច្រើនជាងគេ ហើយ Retina Display ដែលមានៅលើ iPad បច្ចុប្បន្នក៏ជារបស់ Samsung ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung និង Apple បានផ្ទុះជម្លោះឡើង ធ្វើឲ្យបណ្ដាក្រុមហ៊ុន ផ្សេងៗ និងសារព័ត៌មានជាច្រើនបានចាប់អារម្មណ៍លើក្រុមហ៊ុនទាំងពីរ ដោយមិនចាំបាញ់ចំណាយលុយធ្វើការផ្សព្វផ្សាយឡើយ។ ក្រុមអ្នកវិភាគបានលើកឡើងថា ជម្លោះ Apple និង Samsung គ្រាន់តែជាល្បែងឆ្មារចាប់កណ្ដុរ ដែលមាននៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ពោលគឺធ្វើយ៉ាងណា ឲ្យអ្នកទស្សនាចាប់អារម្មណ៍ និងសប្បាយរីករាយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *