ព័ត៌មានជាតិ

មិនមាន ​Mobile ​OS​ ក៏​ Yahoo​ ជោគជ័យ​ដែរ

នាយកប្រតិបត្តិ Yahoo គឺអ្នកស្រី Marissa Mayer បានជឿជាក់ថា ក្រុមហ៊ុន Yahoo អាចនឹងជោគជ័យជាមួយនឹងទីផ្សារទូរស័ព្ទ ដោយមិនចាំបាច់បង្កើតនូវប្រព័ន្ធប្រតិបត្តិការទូរស័ព្ទផ្ទាល់ខ្លួនដូច Android OS ឬ iOS ឡើយ។

ថ្លែងក្នុងវេទិកា បង្ហញពីត្រីមាសទី៣ អ្នកស្រី Mayer បានលើកឡើងថា គ្មានប្រព័ន្ធប្រតិបត្តិទូរស័ព្ទផ្ទាល់ខ្លួន ក៏យើងអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារទូរស័ព្ទបានផងដែរ ដោយមិនចាំបាច់បង្កើតប្រព័ន្ធប្រតិបត្តិការដូច iOS, Android ឬ Windows Phone នោះទេ។

នាយកប្រតិបត្តិរូបនេះ បានបន្ថែមទៀតថា អ្នកប្រើប្រាស់នូវទូរស័ព្ទដៃភាគច្រើនគឺតែងតែឆែកនូវទីផ្សារភាគហ៊ុន អាកាសធាតុ និងព័ត៌មានជាច្រើនទៀតតាមរយៈ Yahoo ដូច្នេះគ្រប់យ៉ាងដែលយើងមានគឺជាសេចក្តីត្រូវការដែលមិនអាចខ្វះបាន។

ក្រុមអ្នកវិភាគឯករាជបានលើកឡើងថា ប្រសិនបើ Yahoo បង្កើតនូវប្រព័ន្ធប្រតិបត្តិការទូរស័ព្ទនោះ Yahoo នឹងជួបនូវវិបត្តិ ព្រោះថានៅពេលនេះ iOS និង Android កំពុងតែប្រជែងគ្នា ម្យ៉ាងទៀត Windows Phone ដែលជាប្រព័ន្ធដំណើរការរបស់ Microsoft នៅមិនទាន់នឹងឈរជើងបានស្រួលនៅលើទីផ្សារទូរស័ព្ទបានផង ចុះទម្រាំតែ Yahoo មានមែននោះ វាទៅជាយ៉ាងណា?

មតិយោបល់