Skype ​ផ្ដល់​ការ​ហៅ​ចេញ​ឥត​គិត​ថ្លៃ​ពេញ​១​ខែ

ចាប់ថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ ២០១២ រហួតដល់ថ្ងៃទី ១៥ខែធ្នូ ឆ្នាំ ២០១២ ក្រុមហ៊ុន Skype បានផ្ដល់នូវការហៅចេញទៅកាន់លេខទូរស័ព្ទដៃ និងលេខលើតុ ដោយមិនគិតថ្លៃ នៅជុំវិញសកលលោក។

ផ្អែកលើសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Skype បានឲ្យដឹងថា ការផ្ដល់ជួននូវការហៅចេញឥតគិតថ្លៃទៅកាន់លេខទូរស័ព្ទដៃ និងលេខលើតុនេះ គឺបានចំពោះអ្នកដែលបានចុះឈ្មោះប្រើប្រាស់ Skype លើសពី២៩ថ្ងៃ អ្នកដែលទើបចុះឈ្មោះ ក្រោម ២៩ថ្ងៃមិនអាចធ្វើការហៅចេញដោយឥតថ្លៃនេះបានទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Skype ទើបតែប្រកាសចេញនូវជំនាន់ថ្មី គឺ Skype V6.0 សម្រាប់ Mac និង Windows៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *