ព្យុះព័ត៌មានដែលធ្វើឲ្យពេជ្រ សោភា វិលមុខដោយនិយាយមិនមែនជាកាពិត ចេះតែថាបង្ខូចរបស់អ្នកសារព័ត៌មានក្នុងស្រុកម្នាក់នាពេលថ្មីៗនេះដែរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញាពេជ្រ សោភាបានបង្ហាញនូវសារ ប្រតិកម្មចំពោះអ្នកសារព័ត៌មានរូបនោះដោយចោទសំនួរយ៉ាងធ្ងន់ៗថា តើទូត Canada ជាអ្នកឲ្យពេជ្រ សោភាជាប់ក្នុងបញ្ជីខ្មៅ?។
ដើម្បីដោះស្រាយឲ្យខ្លួនរួចផុតពីពាក្យទ្រគោះបោះបោក ដែលប៉ះពាល់កិត្តិយស និងអាជីពរបស់នាង ពេជ្រ សោភា បានហៅអ្នកសារព័ត៌មានក្នុងស្រុកម្នាក់នោះ (សុំមិនបញ្ចេញឈ្មោះ) ឲ្យមកផ្ទះខ្លួនដើម្បី សរបញ្ជាក់ថាខ្លួនមិនដូចអ្វីដែលគេបានសរសេរបង្ខូច នោះទោះ តែបែរត្រូវអ្នកសារព័ត៌មានបានព័ត៌មានពីតុ កាហ្វេរូបនោះ ធ្វើការបដិសេធ ចំពោះសំណើររបស់ពេជ្រ សោភាទៅវិញ។ នៅលើគណនីរបស់ពេជ្រ សោភាបានបន្តទៀតថា “នាងនៅមានច្រើនទៀត តារាក្នុងស្រុកខ្មែរ មិនងាយឲ្យអ្នកឯងធ្វើបាបងាយៗនោះទេ”។
ជុំវិញនូវពាក្យថា “បញ្ជីខ្មៅ” នេះដែរ មហាជនច្រើនបានចោទសួរថា តើពេជ្រ សោភា រត់ពន្ធថ្នាំញៀន ឬប្រកបរបរអ្វីនៅកាណាដាខុសច្បាប់ បានជាជាប់ឈ្មោះក្នុងបញ្ជីខ្មៅនោះ? ។ចំណែក Fan របស់ពេជ្រ សោភា ឯណោះវិញ បានឲ្យជាមតិ ដល់ Idol របស់ខ្លួនថា ត្រូវតែទាមទារនូវកិត្តិយសមកវិញដែលគេបានបង្ខូចនោះ ហើយក៏បញ្ជេញនូវសំនួរមួយយ៉ាងឈឺក្បាលចោទ សួរផងដែរថា “បើសិនជាព័ត៌មាននេះ ចុះលើបងប្អូនរបស់គេវិញតើគេគិតយ៉ាងណា?”។
ពេជ្រ សោភា បានឆ្លើយតបនឹង Comments របស់ Fan ខ្លួនថា “នាងមិនចង់មានរឿងអ្វីទេ តែមកពីកាសែតមួយនៅក្នុងស្រុកសរសេរ មិនសួរដល់នាងមួយម៉ាត់សោះឡើយ ដោយប្រើពាក្យថា នាងជាប់ឈ្មោះក្នុងបញ្ជីខ្មៅទៅវិញ ។ម្យ៉ាងវិញទៀតបើដោយគ្រាន់តែចង់បាននូវភាពស្អាតស្អំ មកវិញតែប៉ុណ្ណោះ”៕
មតិយោបល់