LG ​យក​ប្រព័ន្ធ​ដំណើរ​ការ​ដែល​គេ​បោះបង់​មក​ប្រើ​លើ ​Smart TV

WebOS គឺជាប្រព័ន្ធដំណើរការទូរស័ព្ទដៃរបស់ក្រុមហ៊ុន HP ដែលបានបាត់មុខពីផ្សារដោយគ្មានដំណឹងស្រាប់តែនៅពេលនេះ មានលេចឮនូវព័ត៌មានថ្មីមកថា ប្រព័ន្ធដំណើរការមួយនេះត្រូវបានក្រុមហ៊ុន LG យកទៅប្រើជាមួយនឹងទូរទស្សន៍ Smart TV ទៅវិញ។

យោងតាមប្រភពព័ត៌មានពី webOSNation បានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិករបស់កូរ៉េ LG គ្រោងនឹងបំពាក់នូវប្រព័ន្ធដំណើរការ webOS ទៅលើទូរទស្សន៍ Smart TV ក្នុងគោលបំណងជម្រុញទីផ្សារ Smart TV ឲ្យកាន់តែប្រសើរនៅឆ្នាំ ២០១៣។

ប្រភពដដែលបានបញ្ជាក់ទៀតថា ទូរទស្សន៍ដែលប្រើប្រព័ន្ធដំណើរការមួយនេះ នឹងត្រូវបង្ហាញវត្តមាននៅថ្ងៃ CES នៅដើមឆ្នាំ ២០១៣៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *