ព័ត៌មានជាតិ

ទាំងកីឡាករ Dembele និងភ្នាក់ងារអះអាងការបន្តកុងត្រាថ្មីមិនសំដៅតែលុយនោះទេ

បរទេស៖កីឡាករម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក Ousmane Dembele នៅពេលនេះកំពុងតែបន្តិចម្តងកាន់តែខើចទៅនៃកុងត្រាដែលនៅសេសសល់ជាមួយនឹងក្លឹប Barcelona ហើយខណ:ដែលការបន្តកុងត្រាថ្មីហាក់ដូចជាមិនទាន់មានពន្លឺនៅឡើយ។

ទោះបីជាយ៉ាងណាក្តីអនាគតរបស់ Dembele នៅតែជាប្រធានបទចោទសម្រាប់គ្រប់គ្នានៅ Barcelona នៅឡើយខណ:ដែលភ្នាក់ងារកីឡាករបានចេញមុខមកបញ្ជាក់សាជាថ្មីថាពិតជាមិនទាន់មានលទ្ធផលអ្វីមែនប៉ុន្តែបញ្ហារបស់កីឡាករគឺមិនស្ថិតនៅលើលុយនោះទេ។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានសម្រាកព្យាបាលរបួសជាបន្តបន្ទាប់ហើយចុងក្រោយនេះគឺកូវីដផងកាលពីចុងខែធ្នូប៉ុន្តែក្រោយការវិលត្រឡប់ភ្លាមដោយមិនទាំងបានហ្វឹកហាត់ផងកីឡាករអាចរកគ្រាប់បាល់បានហើយថែមទាំងអាចជួយឲ្យទំរង់លេងមានភាពល្អប្រសើរទៀតផងក្រោមការដឹកនាំរបស់លោក Xavi៕

មតិយោបល់