ព័ត៌មានជាតិ

អ៊ីរ៉ង់៖ មហាអំណាចពិភពលោក នឹងមិនអាចទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដ៏ប្រសើរជាមួយខ្លួនទ្បើយ

អ៊ីរ៉ង់: ក្រុងតេអេរ៉ង់ បានព្រមានមហាអំណាចពិភពលោកថា ពួកគេនឹងមិនអាចចរចារ ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឲ្យបានល្អប្រសើរនោះទេ ខណ:ដែលអាមេរិក បានប្តេជ្ញាថា សាធារណរដ្ឋអ៊ីស្លាម នឹងមិនអាចទទួលបានការផលិតអាវុធនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

អ៊ីរ៉ង់ បានគំរាមកាលពីថ្ងៃច័ន្ទថា នឹងចាប់ផ្តើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឲ្យបាន ២០ ភាគរយ ដើម្បីជាការផ្លាស់ប្តូរដ៏ធំធេង បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីឆ្នាំមុន។

សូមជំរាបថា សង្រ្គាមពាក្យវាយប្រហារពាក្យសម្ដី រវាងប្រទេសទាំងពីរចុងក្រោយនេះ បានកើតឡើងនៅថ្ងៃតែមួយ ដែលប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមបង្កើតសារធាតុអ៊ុយរ៉ានីញ៉ូម ដល់៤.៥ ភាគរយ នៅក្នុងការផ្លាស់ប្ដូរដែនកំណត់ នៃកិច្ចព្រមព្រៀងអាវុធឆ្នាំ ២០១៥៕

មតិយោបល់