
ក្នុងខណៈពេលដែលការនូវ Hardware របស់ Smartphone កាន់តែអស្ចារ្យ ដែលធ្វើឲ្យថាមពលរបស់មិនអាចទ្រាំទ្របាន ដូច្នេះថាមពលថ្ម គឺមិនអាចប្រើប្រាស់បានយូរឡើយ ប៉ុន្តែសម្រាប់ក្រុមអ្នកស្រាវជ្រាវ Massachusetts-based startup Eta Devices បានរកឃើញនូវវិធីសាស្រ្តដែលអាចកាត់បន្ថយនូវថាមពលថ្មពាក់កណ្តាល។
ហេតុផលមួយនឹងនៅក្នុងចំណោមហេតុផលនៃការខ្ជះខ្ជាយនូវថាមពលថ្មរបស់Smartphone គឺថាមពលរបស់ Amplifier ដែលជា Chip ប្រើសម្រាប់បំប្លែងនូវចរន្តភ្លើងចូលទៅក្នុង Radio Signals និងការភ្ជាប់នូវទូរស័ព្ទទៅកាន់ Wireless Network។
ថាមពល Amplifier នៅក្នុង Smartphone គឺស៊ីថាមពលប្រហែល 65 ភាគរយៈ និងហេតុផលដែលទូរស័ព្ទឡើងកំដៅនូវពេល Streaming Video ឬ Uploading ទៅលើឯកសារធំ។
ក្រុមហ៊ុនអ្នកស្រាវជ្រាវ Eta Devices បានរចនាឡើងវិញនូវថាមពល Amplifier ថ្មី ដោយប្រើបច្ចេកវិទ្យា Asymmetric Multilevel Outphasing។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាថ្មីនេះ បានកាត់បន្ថយនូវកំលាំងវ៉ូលដែលមិនចាំបាច់ និងដំណើរការ 20 លានដងក្នុងមួយវិនាទី ដើម្បីអាចធានាទៅលើសមត្ថភាពខ្ពស់បំផុត៕
មតិយោបល់