កីឡាករ ផ្នែកវាយតិន្នីសទោល Jerzy Janowicz បានទទួលនូវភ្លើងខៀវឡើងទៅ កាន់វគ្គ ផ្តាច់ព្រ័ត្រក្នុងកម្មវិធី BNP Paribas Masters ដោយបំបាក់ កីឡាករបារាំង Gilles Simon កាលពីថ្ងៃ សៅរ៍ម្សិលមិញនេះ។
Jerzy Janowicz ក្នុងការជម្រុះកីឡាករបារាំងនេះ គឺទទួលរងនូវការលំបាកខ្លះៗផងដែរ ដោយគ្រាប់បាល់កៀកកិត ពោលគឺ 6-4 និង 7-5 ដោយកក់កៅអីទៅជួបកីឡាករ David Ferrer ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅឯ Palais Omnisports de Paris-Bercy។
ក្នុងការបំបាក់ Gilles Simon នេះគឺជាលើកដំបូងហើយក្នុងរយៈពេល ៨ ឆ្នាំនៃដំណើរឈានទៅកាន់វគ្គ ផ្តាច់ព្រ័ត្រ ATP 1000 ។រំឭកកាលពីឆ្នាំ ២០០៤ កីឡាករវ័យ ២១ ឆ្នាំរូបនេះក៏បានបំបាក់ Radek Stepanek ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃទីក្រុងប៉ារីសផងដែរ តែជាអកុសល្យរងបរាជ័យក្រោមទម្រង់លេងកីឡាករ Marat Safin៕
តើការជួបគ្នារវាង កីឡាករ Jerzy Janowicz និង David Ferrer នរណាជាម្ចាស់ពានរង្វាន់នៃកម្មវិធីមួយនេះ?៕
មតិយោបល់