ក្មេងប្រុសអាយុប្រហែលជា ២ឆ្នាំ ម្នាក់ត្រូវបានឆ្កែព្រៃខាំស្លាប់ ខណៈពេលដែលកុមារារូបនោះបានចូលទៅទស្សនានៅក្នុងសួនសត្វ Pittsburgh ។
នៅមុនពេលកើតហេតុ កុមារាដែលស្លាប់ បានដើរកាន់ដៃជាមួយម្ដាយ តែក៏បានរអិលជើងធ្លាក់ចុះក្រោម ចំតំបន់ដែលសម្បូរដោយឆ្កែព្រៃ ខណៈនោះ អ្នកដែលបានឃើញហេតុការណ៍ បានស្រែកឲ្យអ្នកមើលថែសួន និងប៉ូលិសដែលប្រចាំការនៅទីនោះជួយអន្តរាគមន៍។ អ្នកថែសួនបានស្រែកគំរាមទៅកាន់ឆ្កែកុំឲ្យមកជិតក្មេង ប៉ុន្តែជាអកុសល មានឆ្កែមួយក្បាលវាមិនស្តាប់បញ្ជាក៏បានខាំក្មេងនោះរហូតដល់ស្លាប់។
ក្រោយពីកើតហេតុ សួនសត្វមួយនោះ ត្រូវបានបិទ រង់ចាំការស៊ើបអង្កេតពីមន្រ្ដីប៉ូលិស ហើយអ្នកថែសួន និងម្ចាស់ក៏ត្រូវជាប់ពាក់ព័ន្ធនឹងករណីនេះផងដែរ។
បុគ្គលិកដែលបម្រើការងារនៅក្នុងសួនសត្វនោះបានប្រាប់ថា ជាធម្មតា អ្នកទស្សនា អាចដើរកម្សាន្តមើលសត្វព្រៃនៅក្នុងសួនសត្វនេះបាន គ្រប់ទីកន្លែង ព្រោះថា សួនសត្វនេះ បានធ្វើសំណាញដែក និងកញ្ចក់ការពារពីខាងក្រៅ សម្រាប់ការពារ និងផ្តល់នូវភាពងាយស្រួលអ្នកទស្សនា ប៉ុន្តែមិនដឹងថាហេតុអ្វីបានជាមានករណីដូចខាងលើកើតឡើងនោះទេ៕
មតិយោបល់