ភ្នំពេញៈ តាមការជូនដំណឹងមុននេះបន្តិច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យដឹងថា អង្គភាពមួយនេះ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មួយរយៈពេលខ្លី នៅយប់ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីទៀបភ្លឺ។
រដ្ឋាករទឹកក្រុងភ្នំពេញ បញ្ជាក់ថា ការផ្អាកការផ្ដត់ផ្គង់ទឹកស្អាតនៅពេលនេះ គឺរដ្ឋាករទឹក គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មី ទំហំ៣០០មម នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋាករទឹកក៏សូមឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើ មេត្តាជ្រាបជាព័ត៌មាន ដើម្បីត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕
មតិយោបល់