ព័ត៌មានជាតិ

Google ​រក​ចំណូល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ច្រើន​ជាង​កាសែត​ទាំង​អស់​នៅ​ USA​

តើលោកអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុន Google ? ជាក្រុមហ៊ុនផ្ដល់នូវសេវាកម្ម Web Services, ក្រុមហ៊ុនផលិតទូរស័ព្ទដៃ ឬគ្រាន់តែជាក្រុមហ៊ុនដែលផ្ដល់នូវសេវាកម្ម Search Engine? តាមពិតទៅGoogle គឺជាក្រុមហ៊ុនដែលផ្សព្វផ្សាយនូវពាណិជ្ជកម្ម និងរកបានប្រាក់ចំណូលច្រើនជាងគេ។

តាមគេហទំព័រ Statista របស់អាឡឺម៉ង់បានបង្ហាញស្ថិតិនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Google នៅក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំ ២០១២ ដែលប្រាក់ចំណូលនេះគឺជាប្រាក់ចំណូលដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

នៅក្នុងស្ថិតិដែលបានបង្ហាញ ក្រុមហ៊ុន Google ទទួលបានប្រាក់ចំណូលចំនួន ១០,៩ពាន់លានដុល្លារអាមេរិក ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយប្រាក់ចំណូលនេះ ច្រើនជាងប្រាក់ចំណូលរបស់ ទស្សនាវដ្ដី និងកាសែតទាំងអស់នៅក្នុងសហរដ្ឋអាមេរិកបូកចូលគ្នាទៀត ព្រោះថា ប្រាក់ចំណូលរបស់កាសែត និងទស្សនាវដ្ដីទាំងអស់នៅអាមេរិកបូកចូលគ្នា ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម បានត្រឹមតែ ១០,៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

ពិតជាមិនធម្មតាមែន សម្រាប់ប្រាក់ចំណូលរបស់ក្រុមហ៊ុន Google គ្រាន់តែការផ្សព្វផ្សាយពាណិជ្ជកម្មមួយប៉ុណ្ណោះ Google បានរកបានរហូតដល់ខ្ទង់លានទៅហើយ៕

មតិយោបល់