ព័ត៌មានជាតិ

គ្មាន​ថ្ងៃ​​ដែ​ល​ ​Nokia​ ​ផ្ដា​ច់​ទំ​នា​ក់​ទំ​ន​ងពី​​​ ​Microsoft​ ​នោះ​ទេ​

Nokia និង Microsoft បានធ្វើការសហការគ្នាអស់ជាច្រើនឆ្នាំមកហើយ លើការផលិតស្មាតហ្វូនប្រើប្រាស់ Windows Phone។

ដោយឃើញពីភាពងាករេ នៃក្រុមហ៊ុន Microsoft ទៅចាប់គូជាមួយនឹងក្រុមហ៊ុនតៃវ៉ាន់ HTC ព្រមទាំងMicrosoft បានចាប់ផ្តើមបង្កើត Tablet ផ្ទាល់ខ្លួនផងនោះ ក៏មានពាក្យលេចឮមកថា Nokia អាចនឹងផ្ដាច់ទំនាក់ទំនងភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Microsoft។
ដើម្បីបំភ្លឺនូវរឿងមួយនេះ លោក Stephen Elop ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Nokia បានចេញមុខ ដោយបាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Nokia គ្មានគំនិតផ្លាស់ប្តូរដៃគូសហការពីក្រុមហ៊ុន Microsoft នោះទេ។ នេះបើយោងតាមព័ត៌មានដែលបានចុះផ្សាយដោយគេហទំព័រ Reuters។

មិត្តភាពរវាងក្រុមហ៊ុន Microsoft និង Nokia មិនដែលមានភាពរកាំរកូស និយាយរួមប្រព្រឹត្តទៅបានយ៉ាងល្អ ហើយជាពិសេសនៅពេលដែលក្រុមហ៊ុន Nokia បញ្ចេញត្រកូល Lumia គឺជាមួយនឹងប្រព័ន្ធដំណើរការ Windows Phone របស់ Microsoft បានធ្វើឲ្យក្រុមហ៊ុនទាំងពីរនេះកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា នៅថ្ងៃណាមួយ ក្នុងពេលក៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Microsoft អាចនឹងក្លាយជាសត្រូវជាមួយនឹង Nokia ក្នុងការផលិតស្មាតហ្វូន នេះបើសិនជា Microsoft ចេញស្មាតហ្វូនមែននោះ តែបើសិនជា Microsoft ចេញស្មាតហ្វូនមែននោះ Microsoft អាចនឹងទិញយកក្រុមហ៊ុន Nokia។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានបើកដៃឲ្យក្រុមហ៊ុន HTC របស់តៃវ៉ាន់ ចូលប្រឡូកក្នុងទីផ្សារ Windows Phone ជាមួយនឹងក្រុមហ៊ុន Nokia ហើយ Microsoft ខ្លួនឯងក៏ចេះ Surface ទៀត៕

មតិយោបល់